គួរឱ្យសោកសង្រេង! ឪពុកឌីជេ ក្តឹប បានទទួលមរណភាពម្សិលម៉ិញ ខណៈនាយធ្វើរឿងមួយជូនឪពុក (វីដេអូ)

មុនថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ស្រាប់តែដំណឹង សោកសង្រេងមួយ កើតឡើងទៅលើអ្នកសិល្បៈ Dj ក្តឹប ដែលត្រូវបានឃ្លាតឆ្ងាយពីឪពុកជាទីគោរពស្រលាញ់ ដោយបានទទួលមរណភាព កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៨។

ទន្ទឹមនោះ ឌីជេ ក្តឹប បានរៀបរាប់ក្នុងវីដេអូឡាយថា «ឪពុកខ្ញុំទៅបានសុខហើយ ខ្ញុំស្តាយណាស់ដែលមិនបានបំពេញបំណងប៉ា តែពេលនេះកូនយកលុយ ១ម៉ឺនដុល្លារ និងឡានមកហើយ តែប៉ាមិនបានឃើញកូនទេ! ប៉ាចង់ឃើញមានបាន ពេលនេះកូនយកលុយមកហើយ»។

លោកបន្តថា «ពេលឮថាខ្ញុំពាក់ព័ន្ធគ្រឿងញៀន គ្មានអ្នកណាមករាប់រកទេ ហើយមនុស្សដែលខ្ញុំខំជួយជ្រោមជ្រែងកន្លងមក គ្រាន់តែខ្ញុំខ្ចី ១ម៉ឺនក៏មិនបាន តែបែរជាអ្នកដែលខ្ញុំស្អប់ឲ្យលុយខ្ញុំខ្ចីទៅវិញ»៕

ទប់ទឹកភ្នែកមិនបានពេលស្តាប់សម្តីរបស់ឌីជេ ក្តឹប តាមវីដេអូដូចខាងក្រោម៖

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ dara-news

error: Content is protected !!