បើទោះបីជាទីផ្សារកាន់តែឡើងកូដខ្លាំង តែពេលនេះបែរជា ស៊ូ ស៊ីរីកា ប្រកាសឈប់ពីសិល្បៈទៅវិញ

រឿងរ៉ាវដ៏មិនគួរឲ្យជឿ កាលពីម្សិលមិញនេះ នៅពេលដែលឃើញ អតីតបេក្ខភាព The Voice Cambodia រដូវកាលទី១ ក៏ដូចជាតារាចម្រៀងកុងត្រាប្រចាំផលិតកម្មថោន កញ្ញា ស៊ូ ស៊ីរីកា បង្ហោះសារមួយដែលធ្វើឲ្យមហាជន និងអ្នកគាំទ្ររបស់នាង ស្រងាកចិត្តមិនស្ទើរនោះទេ។

ក្នុងនោះដែរ កញ្ញា ស៊ូ ស៊ីរីកា បានបង្ហោះសារយ៉ាងច្រើន នៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់នាងថា៖ “ឈប់ជាស្ថាពរ ទីបំផុតខ្ញុំបានជីវិតខ្ញុំមកវិញហើយ វិស័យដែលគួរឲ្យខ្លាច វិស័យតស៊ូគ្មានន័យហត់ណាស់ សង្ឃឹមថាការងារថ្មីរបស់ខ្ញុំបងប្អូននៅតែគាំទ្រហើយជួយទិញទាំងអស់គ្នាណា”។

យ៉ាងណាមិញ ដោយផ្អែកលើសារទាំងនេះ បានបញ្ជាក់ឲ្យមហាជនដឹងថា នៅពេលនេះ កញ្ញា ស៊ូ ស៊ីរីកា បានឈប់ពីវិស័យសិល្បៈ ដើរចេញពីផលិតកម្មរបស់ខ្លួនហើយ ដោយនាងបានលើកយកហេតុផលថា ចំពោះវិស័យនេះគឺគួរឲ្យខ្លាច និងតស៊ូគ្មានន័យនោះទេ។

ទោះជាយ៉ាងណាក្តី អ្នកគាំទ្របានបង្ហាញអារម្មណ៍មិនសប្បាយចិត្តនោះទេ នៅពេលដែលនាងបង្ហោះសារដើរចេញពីសិល្បៈបែបនេះ ទាំងដែលនាងខំសាងកេរ្តិ៍ឈ្មោះ ប៉ុន្មានឆ្នាំមកហើយ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ khmerload