លំដាប់ថ្នាក់សាកលវិទ្យាល័យកំពូលៗចំនួន ៣០ នៅលើពិភពលោក

ការអប់រំ គឺជាមូលដ្ឋានគ្រឹះនៃការដឹកនាំការងារទៅរកភាពជោគជ័យ យ៉ាងណាមិញ ការជ្រើសរើសសាកលវិទ្យាល័យ គឺជារឿងសំខាន់ផងដែរសម្រាប់សិក្សាស្វែងយល់បន្ថែម។ នេះគឺជាសាកលវិទ្យាល័យដែលមានភាពល្បីល្បាញ និងពេញនិយមសម្រាប់និស្សិតជាតិ និងអន្តរជាតិសិក្សានៅជុំវិញពិភពលោក តាមលំដាប់ថ្នាក់ដូចខាងក្រោម៖

១) សាកលវិទ្យាល័យ Oxford

ជាសាកលវិទ្យាល័យដែលមានទ្រព្យសម្បត្តិចំនួន ៥.០៦៩ ពាន់លានដុល្លារអាមេរិច (២០១៦) ស្ថិតនៅប្រទេសអង់គ្លេស និងត្រូវបានបង្កើតឡើងនៅឆ្នាំ ១០៩៦។

២) វិទ្យាស្ថាន  California Technology

ជាវិទ្យាស្ថានមួយដែលមានទ្រព្យសម្បត្តិចំនួន ២.១០៧ ពាន់លានដុល្លារអាមេរិច (២០១៦) ស្ថិតនៅប្រទេសសហរដ្ឋអាមេរិច និងត្រូវបានបង្កើតឡើងនៅឆ្នាំ ១៨៩១។

៣) សាកលវិទ្យាល័យ  Stanford

ជាសាកលវិទ្យាល័យមួយដែលមានទ្រព្យសម្បត្តិចំនួន ២២.៣៩៨ ពាន់លានដុល្លារអាមេរិច (២០១៦) ស្ថិតនៅប្រទេសសហរដ្ឋអាមេរិច និងត្រូវបង្កើតឡើងនៅឆ្នាំ​ ១៨៩១។

៤) សាកលវិទ្យាល័យ Cambridge

ជាសាកលវិទ្យាល័យដែលមានទ្រព្យសម្បត្តិចំនួន ៧.៧៥៩ ពាន់លានដុល្លារអាមេរិច (២០១៤) ស្ថិតនៅប្រទេសអង់គ្លេស និងត្រូវបានបង្កើតឡើងនៅឆ្នាំ ១២០៩។

៥) វិទ្យាស្ថានបច្ចេកវិទ្យា Massachusetts

ជាវិទ្យាស្ថានមួយដែលមានទ្រព្យសម្បត្តិចំនួន ១៣.១៨២​ ពាន់លានដុល្លារអាមេរិច (២០១៦) ស្ថិតនៅប្រទេសសហរដ្ឋអាមេរិច និងត្រូវបង្កើតឡើងនៅឆ្នាំ ១៨៦១។

៦) សាកលវិទ្យាល័យ Harvard

ជាសាកលវិទ្យាល័យដែលមានទ្រព្យសម្បត្តិចំនួន ៣៤.៥៤១ ពាន់លានដុល្លារអាមេរិច (២០១៦) ស្ថិតនៅប្រទេសសហរដ្ឋអាមេរិច និងត្រូវបានបង្កើតឡើងនៅឆ្នាំ ១៦៣៦។

៧) សាកលវិទ្យាល័យ  Princeton

ជាសាកលវិទ្យាល័យមួយដែលមានទ្រព្យសម្បត្តិចំនួន ២២.១៥៣ ពាន់លានដុល្លារអាមេរិច (២០១៦) ស្ថិតនៅប្រទេសសហរដ្ឋអាមេរិច និងត្រូវបានបង្កើតឡើងនៅឆ្នាំ ១៧៤៦។

៨) មហាវិទ្យាល័យ Imperial London

ជាមហាវិទ្យាល័យដែលមានទ្រព្យសម្បត្តិចំនួន ១៦២ លានដុល្លារអាមេរិច (២០១៦) ស្ថិតនៅប្រទេសអង់គ្លេស និងត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩០៧។

៩) សាកលវិទ្យាល័យ  ETH Zurich

ជាសាកលវិទ្យាល័យដែលមានទ្រព្យសម្បត្តិចំនួន ១.៦២ ពាន់លានដុល្លារអាមេរិច ស្ថិតនៅប្រទេសស្វីស និងត្រូវបានបង្កើតឡើងនៅឆ្នាំ ១៨៥៥។

១០) សាកលវិទ្យាល័យ California, Berkeley

ជាសាកលវិទ្យាល័យមួយដែលមានទ្រព្យសម្បត្តិចំនួន ៤.០៤៥ ពាន់លានដុល្លារអាមេរិច (២០១៦) ស្ថិតនៅប្រទេសសហរដ្ឋអាមេរិច និងត្រូវបង្កើតឡើងនៅថ្ងៃទី ២៣ ខែមីនា ឆ្នាំ១៨៦៨។

១០) សាកលវិទ្យាល័យ Chicago

ជាសាកលវិទ្យាល័យមួយដែលមានទ្រព្យសម្បត្តិចំនួន ​៧.០០១ ពាន់លានដុល្លារអាមេរិច ស្ថិតនៅប្រទេសសហរដ្ឋអាមេរិច និងត្រូវបានបង្កើតឡើងនៅឆ្នាំ ១៨៩០។

១២) សាកលវិទ្យាល័យ Yale

ជាសាកលវិទ្យាល័យមួយដែលទ្រព្យសម្បត្តិចំនួន ២៥.៤០៩ ពាន់លានដុល្លារអាមេរិច (២០១៦) ស្ថិតនៅប្រទេសសហរដ្ឋអាមេរិច និងត្រូវបានបង្កើតឡើងនៅថ្ងៃទី ៩ ខែតុលា ឆ្នាំ ១៧០១។

១៣) សាកលវិទ្យាល័យ Pennsylvania

ជាសាកលវិទ្យាល័យមួយដែលទ្រព្យសម្បត្តិចំនួន ១០.៧១៥ ពាន់លានដុល្លារអាមេរិច (២០១៦) ស្ថិតនៅប្រទេសសហរដ្ឋអាមេរិច និងត្រូវបានបង្កើតឡើងនៅឆ្នាំ ១៧៤០។

១៤) សាកលវិទ្យាល័យ California, Los Angeles

ជាសាកលវិទ្យាល័យមួយដែលទ្រព្យសម្បត្តិចំនួន ១.៨០៤ ពាន់លានដុល្លារអាមេរិច (២០១៦) ស្ថិតនៅប្រទេសសហរដ្ឋអាមេរិច និងត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩១៩។

១៥) សាកលវិទ្យាល័យ College London

ជាសាកលវិទ្យាល័យមួយដែលទ្រព្យសម្បត្តិចំនួន ១០១ លានដុល្លារអាមេរិច (២០១៦) ស្ថិតនៅប្រទេសអង់គ្លេស និងត្រូវបានបង្កើតនៅឆ្នាំ ១៨២៦។

១៦) សាកលវិទ្យាល័យ Columbia

ជាសាកលវិទ្យាល័យមួយដែលទ្រព្យសម្បត្តិចំនួន ៩.០៤១ ពាន់លានដុល្លារអាមេរិច (២០១៦) ស្ថិតនៅប្រទេសសហរដ្ឋអាមេរិច និងត្រូវបានបង្កើតឡើងនៅឆ្នាំ ១៧៥៤។

១៧) សាកលវិទ្យាល័យ Johns Hopkins

ជាសាកលវិទ្យាល័យមួយដែលទ្រព្យសម្បត្តិចំនួន ៣.៣៨១ ពាន់លានដុល្លារអាមេរិច (២០១៦) ស្ថិតនៅប្រទេសសហរដ្ឋអាមេរិច និងត្រូវបង្កើតឡើងនៅឆ្នាំ ១៨៧៦។

១៨) សាកលវិទ្យាល័យ Duke

ជាសាកលវិទ្យាល័យមួយដែលទ្រព្យសម្បត្តិចំនួន ៦.៨៤ ពាន់លានដុល្លារអាមេរិច (២០១៦) ស្ថិតនៅប្រទេសសហរដ្ឋអាមេរិច និងត្រូវបានបង្កើតឡើងនៅឆ្នាំ ១៨៣៨។

១៩) សាកលវិទ្យាល័យ Cornell

ជាសាកលវិទ្យាល័យមួយដែលមានទ្រព្យសម្បត្តិចំនួន ៥.៧៥៨ ពាន់ដុល្លារអាមេរិច (២០១៦) ស្ថិតនៅប្រទេសសហរដ្ឋអាមេរិច និងត្រូវបានបង្កើតឡើងនៅឆ្នាំ ១៨៦៥។

២០) សាកលវិទ្យាល័យ Northwestern

ជាសាកលវិទ្យាល័យមួយដែលមានទ្រព្យសម្បត្តិចំនួន ៩.៦៤៨ ពាន់លានដុល្លារអាមេរិច (២០១៦) ស្ថិតនៅប្រទេសសហរដ្ឋអាមេរិច (២០១៦) និងត្រូវបានបង្កើតឡើងនៅឆ្នាំ ១៨៥១។

២១) សាកលវិទ្យាល័យ Michigan

ជាសាកលវិទ្យាល័យមួយដែលមានទ្រព្យសម្បត្តិចំនួន ១០.៥ ពាន់លានដុល្លារអាមេរិច (២០១៦) ស្ថិតនៅប្រទេសសហរដ្ឋអាមេរិច និងត្រូវបានបង្កើតឡើងនៅថ្ងៃទី ២៦ ខែសីហា ឆ្នាំ១៨១៧។

២២) សាកលវិទ្យាល័យ Toronto

ជាសាកលវិទ្យាល័យមួយដែលមានទ្រព្យសម្បត្តិចំនួន ១.៥៥២ ពាន់ដុល្លារអាមេរិច ស្ថិតនៅប្រទេសកាណាដា និងត្រូវបានបង្កើតឡើងនៅថ្ងៃទី ១៥ ខែមីនា ឆ្នាំ១៨២៧។

២៣) សាកលវិទ្យាល័យ Carnegie Mellon

ជាសាកលវិទ្យាល័យមួយដែលមានទ្រព្យសម្បត្តិចំនួន ១.៧០៩ ពាន់លានដុល្លារអាមេរិច (២០១៦) ស្ថិតនៅប្រទេសសហរដ្ឋអាមេរិច និងត្រូវបានបង្កើតឡើងនៅឆ្នាំ​១៩០០ ដោយលោក Andrew Carnegie បន្ទាប់មកត្រូវរួមបញ្ចូលជាមួយវិទ្យាស្ថាន​ Mellon នៅឆ្នាំ ១៩៦៧។

២៤) សាកលវិទ្យាល័យ National Singapore

ជាសកលវិទ្យាល័យដែលមានទ្រព្យសម្បត្តិចំនួន ២.២៥០ ពាន់លានដុល្លារអាមេរិច ស្ថិតនៅប្រទេសសិង្ហបុរី និងត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩០៥ ដែលមានឈ្មោះថា មហាវិទ្យាល័យ King Edward VII Medicine រួចប្តូរមកជាសាកលវិទ្យាល័យ Nanyang ចុងក្រោយមកជាសាកលវិទ្យាល័យជាតិសិង្ហបុរី (National University of Singapore)។

២៥) សាកលវិទ្យាល័យ London School of Economics

ជាសាកលវិទ្យាល័យដែលមានទ្រព្យសម្បត្តិចំនួន ១៥៣ លានដុល្លារអាមេរិច (២០១៦) ស្ថិតនៅប្រទេសអង់គ្លេស និងត្រូវបានបង្កើតឡើងនៅឆ្នាំ ១៨៩៥។

២៥) សាកលវិទ្យាល័យ Washington

ជាសកលវិទ្យាល័យដែលមានទ្រព្យសម្បត្តិចំនួន ២.៩៦៨ ពាន់លានដុល្លារអាមេរិច (២០១៦) ស្ថិតនៅប្រទេសសហរដ្ឋអាមេរិច និងត្រូវបង្កើតឡើងនៅឆ្នាំ ១៨៦១។

២៧) សាកលវិទ្យាល័យ Edinburgh

ជាសាកលវិទ្យាល័យដែលមានទ្រព្យសម្បត្តិចំនួន ៣៤២.៨ លានដុល្លារអាមេរិច (២០១៦) ស្ថិតនៅប្រទេសអង់គ្លេស និងត្រូវបង្កើតឡើងនៅឆ្នាំ ១៥៨២។

២៨) វិទ្យាស្ថាន Karolinska

ជាវិទ្យាស្ថានមួយដែលមានទ្រព្យសម្បត្តិចំនួន ៦៤៦ លានដុល្លារអាមេរិច (២០១០) ស្ថិតនៅប្រទេសស៊ុយអែត និងត្រូវបង្កើតឡើងនៅឆ្នាំ ១៨១០។

២៩) សាកលវិទ្យាល័យ Peking

ជាសាកលវិទ្យាល័យមួយដែលល្បី ស្ថិតនៅប្រទេសចិន និងត្រូវបានបង្កើតឡើងនៅឆ្នាំ ១៨៩៨។

៣០) សាកលវិទ្យាល័យ Ludwig Maximilian Munich

ជាសាកលវិទ្យាល័យមួយដែលល្បី ស្ថិតនៅប្រទេសអាឡឺម៉ង់ និងត្រូវបានបង្កើតឡើងនៅឆ្នាំ ១៤៧២ តែដំបូងឈ្មោះជាសាកលវិទ្យាល័យ Ingolstadt រហូតដល់ឆ្នាំ ១៨០២៕

 

ប្រែសម្រួលដោយ៖ លោក ប៊ុត ហេង

ប្រភព៖ timeshighereducation, wikipidia

Leave a Reply

Your email address will not be published. Required fields are marked *