ដើម្បី​កសាង​កម្លាំង​ចិត្ត​ដល់​កូនៗ​ មាតាបិតា​គួរធ្វើ ១៧ ចំណុចនេះ ​

បើសិន​ជាយើង​លើក​អំពី​វប្បធម៌​នៃការ​អប់រំ​កូនចៅ​​ៗមក​និយាយ​នៅក្នុង​បរិបទ​ជាតិសាសន៍​នីមួយ​ៗ​ ពិតណាស់​វាប្រាកដ​ជាមាន​ភាពខុស​ប្លែក​គ្នាច្រើន​ ប៉ុន្តែ​មិនថា​ទោះបី​ជាមាតាបិតា​ព្យាយាម​ប្រើ​គ្រប់​វិធីសាស្រ្ត​ដែលខ្លួន​គិតថា​វាជា​វិធីល្អ​ប្រសើរ​ដើម្បី​មកអ​ប់រំកូន​ លើក​ទឹក​ចិត្ត​កូន​ និង​ជួយ​ជ្រោម​ជ្រែង​អនាគត​របស់​កូនខ្លួន​ឯង​យ៉ាងណា ​ក៏ពេល​ខ្លះកូន​​ៗ​របស់​លោកអ្នក​ គេនៅ​តែរឹងរូស ​មិនស្ដាប់​បង្គាប់ ​ធ្លាក់ទឹកចិត្ត​ ឬកាន់តែ​ប្រតិកម្ម​ធ្ងន់​ធ្ងរ​ឡើងជាង​មុនថែមទៀត ​។​ ដូច្នេះ ​ខាងក្រោម​នេះ គឺជា​វិធីសាស្រ្ត​ក្នុងការ​អប់រំកូន​ និងលើក​ទឹ​កចិត្ត​កូនចៅ​របស់លោក​លោកស្រី​ឱ្យពួកគេ​កាន់តែ​មានជំនឿ​ចិត្តលើ​ខ្លួនគេ​ ដើម្បីឆ្ពោះ​ទៅរក​ភាព​ជោគជ័យ​ក្នុងជីវិត​របស់​ពួកគេ​៖

១​)​ ត្រូវរីករាយ​ និងទទួល​ស្គាល់​នូវរាល់​កិច្ចខិតខំ​ប្រឹងប្រែង​របស់កូន​ចៅ​ៗលោក​អ្នក​នាង​ មិនថា​ទោះបី​ជាពួក​គេបរាជ័យ ​ឬជោគជ័យ​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក៏ដោយចុះ​​ ។​

២​)  លើក​ទឹកចិត្ត​ពួកគេ​ឱ្យបន្ត​កសាង​នូវចិត្ត​ពុះពារ​តទៅទៀត​

៣) ទុកពេល​ឱ្យពួកគេ​ ចំណាយពេល​គិតពិចារណា​លើបញ្ហា​របស់គេ​ដោយខ្លួនឯង​

៤) ទុកពេល​ឱ្យពួកគេ​កម្សាន្ត​សប្បាយ​ទៅតាម​ការវិវត្តន៍​នៃវ័យ​របស់ពួកគេ​តាម​ធម្មជាតិចុះ ​

៥​) លើក​ទឹកចិត្ត​កូនចៅ​របស់លោក​អ្នក​ឱ្យយល់​ដឹងអំពី​មេត្តាចិត្ត ​និងមេត្រីភាព​

៦) ត្រូវ​ផ្ដល់​ឱ្យ​ពួកគេ​នូវ​មេរៀន​ថ្មី​​ៗតាម​លំដាប់​លំដោយ​ ដើម្បី​ឱ្យពួក​គេរៀនជម្នះវា ​

៧)​ ព្យាយាម​កុំផ្ដល់​ចម្លើយ ​ឬមធ្យោបាយ​ងាយៗ​ដល់កូនចៅ​របស់លោក​អ្នកពេក​ ព្រោះធ្វើ​បែបនេះ​ពួកគេ​នឹងមិន​សូវជា​រីកចម្រើន​ផ្លូវគំនិតទេ​

៨)​ ព្យាយាម​ទប់ចិត្ត​ខ្លួនឯង ​កុំរិះគន់​ កុំចម្អកចម្អន់​ ឬជេរប្រមាថ​ចំពោះ​សមិទ្ធផល​របស់ពួក​គេឡើយ​

៩) ពន្យល់​ពួកគេ​ថា ​បរាជ័យ​គឺជាមេរៀន ​ឬលើក​ឧទាហរណ៍​សាមញ្ញ​​ៗប្រាប់ពួក​គេថា​៖​ បរាជ័យ​វាប្រៀប​បីដូច​ជាដុំ​ឥដ្ឋនៃ​សំណង់​អគារ​ខ្ពស់ៗ​អីញ្ចឹង ​

១០) បើក​ឱកាស​ឱ្យពួកគេ​ទទួលបាន​នូវបទ​ពិសោធន៍​ និងការ​រៀនសូត្រ​ថ្មី​ៗជាប្រចាំ​

១១) បើអាច​ពេលខ្លះ​ ឬស្ទើរ​តែគ្រប់ពេល​យើងត្រូវ​បង្រៀន​ពួកគេ​ឱ្យចេះ​នូវវិធី​ដើម្បីធ្វើ ​

១២)​ អ្នកមិន​ចាំបាច់​ទៅ​ប្រាប់​ពួក​គេថា ​ម៉ោង​នេះ​ ពេលនេះ​ ថ្ងៃនេះ ​អ្នកកំពុង​បារម្ភ​ពី​ពួក​គេឡើយ ​ប៉ុន្តែ​អ្វីដែល​សំខាន់​គឺអ្នក​ត្រូវបង្រៀន​គេ​ និងផ្ដល់​ពួកគេ​ឱ្យមាន​នូ​វផែនទី​នៃការ​ធ្វើដំណើរ​ក្នុងជីវិត​ និងវិធីសាស្រ្ត​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ក្នុងលក្ខណ្ឌ​បន្ទាន់​​ៗជាដើម​ប្រកប​ដោយបញ្ញា ​។​

១៣) អ្នក​គប្បី​ឧស្សាហ៍​និយាយ​សរសើរ​ពួកគេ​នូវរាល់​ពេលដែល​កូនចៅ​របស់លោកអ្នក​បាន​ឆ្លងកាត់​នូវ​ដំណាក់​កាលពិបាកៗ ​

១៤)​ ផ្ដល់​ជំនួយ​ដល់ពួកគេ ​ប៉ុន្តែ​កុំផ្ដល់​ច្រើនពេក​

១៥)​ ត្រូវប្រៀន​ប្រដៅ​ពួកគេ​ឱ្យមាន​សីលធម៌​ និងវិន័យ​ក្នុងជីវភាព​រស់នៅ ​ប៉ុន្តែ​មិនមែន​បែប​ផ្ដាច់ការ ​ឬរឹ​តត្បិត​តឹងតែង​ហួស​ប្រមាណ​ពេកឡើយ​ ៕​

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ cool1007

error: Content is protected !!