ញាក់សាច់! ពលរដ្ឋវៀតណាម ២ពាន់នាក់ ត្រូវគេឆបោកតាមលុយអេឡិចត្រូនិចអស់ជិត ៧០០លានដុល្លារ

វៀតណាមបានធ្វើការរឹតបន្តឹង និងត្រួតពិនិត្យយ៉ាងម៉ត់ចត់ ទៅលើការជួញដូរ និងវិនិយោគទៅលើ លុយអេឡិចត្រូនិច Cryptocurrency ខណៈកាលពីពេលថ្មីៗនេះ មានប្រជាពលរដ្ឋ ប្រមាណ ២០០០នាក់ ត្រូវគេឆបោកលើការវិនិយោគលុយអេឡិចត្រូនិច អស់ជិត៧០០លានដុល្លារអាមេរិក។

លុយអេឡិចត្រូនិច (រូបតំណាង)

ការធ្វើប្រតិបត្តិការ លុយអេឡិចត្រូនិច Cryptocurrency  អាចគំរាមគំហែងដល់ ស្ថិរភាពនៃ ទីផ្សារហិរញ្ញវត្ថុក្នុងប្រទេសវៀតណាមដែលអាចបង្កហានិភ័យច្រើនដល់ប្រជាជនជាពិសេសការឆបោកលុយជាដើម។

ដោយមើលឃើញពីបញ្ហានេះ ធនាគាររដ្ឋវៀតណាម ( State Bank of Viet Nam) ក្នុងសប្ដាហ៍នេះបានបញ្ជារឲ្យស្ថាប័នហិរញ្ញវត្ថុ ក៏ដូចជាអង្គការដែលផ្ដល់ប្រតិបត្តិការទូទាត់ជាលក្ខណៈឈ្មួញកណ្ដាល មិនឲ្យធ្វើ ប្រតិបត្តិការជាលក្ខណៈឆ្លងព្រំដែននៃ ស្ថានប័នហិរញ្ញវត្ថុ ព្រោះខ្លាច មានការបង្កើតលុយក្លែងក្លាយ លុយភេវកម្ម ការគេចពន្ធ និងការឆបោកលុយជាដើម។

ធនាគាររដ្ឋវៀតណាម ( State Bank of Viet Nam)

ស្ថាប័នហិរញ្ញវត្ថុក្នុងប្រទេសវៀតណាស្ថិតក្រោមការត្រួតពិនិត្យ របស់ធនាគាររដ្ឋវៀតណាម ដូច្នេះ រាល់ស្ថានប័នហិរញ្ញវត្ថុក៏ដូចជាអង្គការ ដែលប្រតិបត្តិការទូទាត់ទាំងអស់ ត្រូវតែររឹតបន្តឹង ការត្រួតពិនិត្យ ទៅលើការសង្ស័យនៃ ការធ្វើប្រតិបត្តិការទាំងឡាយណាដែលមានជាប់ពាក់ព័ន្ធនឹងលុយឌីជីថលឬ សកម្មភាពជួញដូរហិរញ្ញវត្ថុខុសច្បាប។

ទាក់ទិននឹងបញ្ហានេះផងដែរ ធនាគាររដ្ឋវៀតណាមបានបញ្ជារឲ្យស្ថានប័នហិរញ្ញវត្ថុ កំណត់ផែនការ ការពារ ការធ្វើប្រតិបត្តិការខុសច្បាប់ហើយ ស្ថានប័នទាំងអស់ត្រូវរាយការណ៍ ទៅ ធនាគាររដ្ឋវៀតណាក្នុងករណីមាន ការធ្វើប្រតិបត្តិការខុសច្បាប់ ឲ្យបានមុនថ្ងៃទី ៣០ខែ មិថុនា ឆ្នាំនេះ។

គួរជម្រាបផងដែរថា កាលពីពេលថ្មីៗ ប្រជាជនវៀតណាមប្រមាណ៣២,០០០នាក់ លង់ខ្លួននឹងផលចំណេញដែលបានពីការវិនិយោគងាយៗរបស់ខ្លួនក្នុងវិស័យ Cryptocurrency (បច្ចេកវិទ្យាលុយអេឡិចត្រូនិក) ដែលកំពុងផ្អើលខ្លាំងនៅទូទាំងពិភពលោកក្នុងពេលបច្ចុប្បន្ន នាំឲ្យពួកគេត្រូវបានគេបោកអស់លុយសរុបប្រមាណ ១៥ពាន់ពាន់លានដុង ឫស្មើនឹង៦៦០.៧៩លានដុល្លារអាមេរិក។

លុយអេឡិចត្រូនិច (រូបតំណាង)

ប្រជាជនវៀតណាមទាំងនេះ គ្រាន់តែដាក់លុយផ្ទាល់ខ្លួនវិនិយោគជាមួយក្រុមហ៊ុនមួយឈ្មោះថា Modern Tech ដែលមានស្នាក់ការកណ្តាលនៅលើផ្លូវ Nguyen Hue Pedestrian ក្នុងប្រទេសវៀតណាម និងព្យាយាមអូសមនុស្សផ្សេងទៀតឲ្យចូលមកវិនិយោគដូចខ្លួនដែរ ដោយអ្នកចូលថ្មីទាំងនោះនឹងក្លាយជាសមាជិក និងជាអ្នកនៅខាងក្រោមការដឹកនាំរបស់ខ្លួន។

ក្រុមហ៊ុន Modern Tech នេះទៀតសោត ក៏បានប្រើវិធីសាស្ត្រជម្រុញឲ្យពួកគេកាន់តែវិនិយោគប្រាក់ខ្លួនឯងបន្ថែមទៀត តាមរយៈការផ្តល់ប្រាក់ចំណេញទៅអ្នកវិនិយោគទាំងនោះជារៀងរាល់ខែប្រមាណជាង៤០ភាគរយ នៃលុយដែលបានវិនិយោគ និងផលចំណេញទាក់ចិត្តមួយទៀត គឺពួកគេនឹងទទួលបានប្រាក់បន្ថែមពីការអូសមនុស្សឲ្យចូលវិនិយោគដូចពួកគេដែរ ដោយសមាជិកខ្លួនកាន់តែច្រើន ប្រាក់ចំណូលបន្ថែមប្រចាំខែក៏ច្រើនទៅតាមនោះដែរ៕

លុយអេឡិចត្រូនិច (រូបតំណាង)

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ business-cambodia