បើអ្នកកំពុងមានផ្ទៃពោះ សូមកុំធ្វើការងារផ្ទះទាំង៤នេះជាដាច់ខាតឱ្យសោះ

កិច្ចការ​ក្នុង​ផ្ទះ​គឺ​ជា​បន្ទុក​មួយ​ដែល​វិល​ជុំ​គ្មាន​ថ្ងៃ​រួច​រាល់​ អស់​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។ ទោះ​សម័យ​បច្ចុប្បន្ន​គេ​ជឿ​ថា​មាន​សមភាព​ Gender​ មែន​ពិត​ តែ​មនុស្ស​ស្រី​ហាក់​នៅ​តែ​​រ៉ាប់រង​ការងារ​ក្នុង​ផ្ទះ​ច្រើន​ជាង​មនុស្ស​ប្រុស​។​ ទោះ​បី​ការងារ​ផ្ទះ​ជា​ការងារ​​គ្មាន​គ្រោះ​ថ្នាក់​ តែ​នៅ​ពេល​ស្ត្រី​ចាប់​ផ្ដើម​ពពោះ​ ការងារ​ផ្ទះ​ ៦​ យ៉ាង​នេះ​ ដែល​នាង​មិន​គួរ​ធ្វើ​ព្រោះ​អាច​ប៉ះ​ពាល់​ដល់​កូន​ក្នុង​ផ្ទៃ៖​

១) ការ​ជូត​សម្អាត​ទូទៅ​

នៅ​ពេល​ដឹង​ថា​ខ្លួន​មាន​ផ្ទៃ​ពោះ​ ស្ត្រី​គួរ​ឈប់​សំអាត​ផ្ទះ​រាល់​ថ្ងៃ​ ដោយ​ប្រើ​ផលិត​ផល​គីមី​ផ្សេងៗ​ដូចជា​ ទឹក​បាញ់​លាង​សម្អាត​កញ្ចក់​ ឬ ​ បាញ់​ស្ព្រៃយ៍​ក្លិន​ក្រអូប​ក្នុង​បន្ទប់​ទឹក​អី​ជា​ដើម។​ នៅ​កំឡុង​ពេល​អ្នក​មាន​ផ្ទៃ​ពោះ​ ស្បែក​អ្នក​ងាយ​និង​ប្រតិកម្ម​ ។​ ម៉្យាង​ទៀត​កាយវិការ​សម្អាត​ខ្លះ​ត្រូវ​ការ​បត់​បែន​ដូច​ជា​បោស​ផ្ទះ​ ជូត​ឥដ្ឋ​ជា​ដើម​ដែល​ធ្វើ​ឲ្យ​ឈឺ​សន្លាក់​នៅ​ថ្ងៃ​មុខ។​ ដូច្នេះ​ការ​ចែក​រំលែក​ការងារ​ផ្ទះ​ជា​មួយ​ដៃ​គូ​ជា​រឿង​ដែល​ត្រូវ​ធ្វើ។​

២)​ លាង​សម្អាត​សំណល់​សត្វ​ចិញ្ចឹម

នៅ​ផ្ទះ​អ្នក​ដែល​ស្រលាញ់​សត្វ​ចិញ្ចឹម​ដូច​ជា​ឆ្កែ​ ឆ្មា​ សត្វ​ស្លាប​ជា​ដើម​ គឺ​ជៀស​មិន​ផុត​ពី​ត្រូវ​លាង​សម្អាត​សំណល់​សត្វ​នោះ​ទេ។​ បើ​អ្នក​កំពុង​មាន​ផ្ទៃ​ពោះ​ ហាម​ធ្វើ​កិច្ចការ​មូយ​នេះ​ទៀត​ ព្រោះ​អាច​ប៉ះ​ពាល់​សុខភាព​ ដោយ​សារ​ឆ្លង​សត្វ​ល្អិត​ ព្រូន​ ចៃ​ ពី​ពពួក​សត្វ​ចិញ្ចឹម​នេះ​។​ វា​ក៏​អាច​នាំ​ឲ្យ​មាន​អាការ​រលាក​ ក្លាយ​ផ្សេង​ៗ​ដែល​ប៉ះ​ពាល់​ខ្លាំង​ដល់​គភ៌​។​ បើ​គ្មាន​ជម្រើស​គូរ​តែ​ចេះ​ប្រើ​ស្រោម​ដៃ​និង​ម៉ាស់​ការពារ​ ពេល​លាង​សម្អាត​។​

៣)​ ដុស​លាង​បន្ទប់​ទឹក

អ្នក​ខ្លះ​និយម​លាង​បន្ទប់​ទឹក​ដោយ​ប្រើ​ទឹក​ថ្នាំ​លាង​ ដែល​ផ្ទុក​ជាតិ​អាស៊ីដ។ អាស៊ីដ​ទាំង​នេះ​មាន​ក្លិន​ខ្លាំង​ដែល​មិន​ត្រឹម​តែ​ប៉ះ​ពាល់​ស្បែក​អ្នក​ទេ​ ថែម​ទាំង​អាច​ធ្វើ​ឲ្យ​ទារក​កើត​មក​មិន​គ្រប់​លក្ខណៈ​ និង​ប៉ះពាល់​ធ្ងន់ធ្ងរ​ផ្សេង​ៗ​ទៀត។​ ម៉្យាង​ទៀត​ការ​លាង​សម្អាត​បន្ទប់​ទឹក​អ្នក​និង​ប្រឈម​ការ​រអិល​ដួល​ ដែល​អាច​ធ្វើ​ឲ្យ​រលូត​កូន។​

៤) បោក​ និង​ហាល​ខោអាវ

ស្ត្រី​មាន​ផ្ទៃ​ពោះ​មិន​គួរ​បោក​ខោអាវ​ឡើយ។​ ការ​យោង​ទឹក​ធ្ងន់​ៗ​អាច​នាំ​ឲ្យ​រលូត​កូន​ ហើយ​ទោះ​ស្ត្រី​ខ្លះ​ប្រើ​ដែល​ប្រើ​ម៉ាស៊ីន​បោក​ក៏​ដោយ​ក៏​នៅ​តែ​គ្រោះ​ថ្នាក់​ ព្រោះ​ទឹក​បន្ទន់​សំលៀកបំពាក់​អាច​ប៉ះ​ពាល់​ដល់​ស្បែក​ ហើយ​ពេល​បោក​និង​ហាល​ត្រូវ​ការ​ឱន​ងើប​ និង​ឈោង​ដៃ​ ដែល​អាច​ប៉ះពាល់​ខ្លាំង​ដល់​កូន​ក្នុង​ផ្ទៃ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ kanha.sabay