ហាមដាច់ខាតមិនត្រូវនិយាយឃ្លាទាំង៧ចំណុចនេះ ទៅកាន់អ្នកមានផ្ទៃពោះឱ្យសោះ
ការមានផ្ទៃពោះ មិនត្រឹមតែផ្លាស់ប្ដូររាងកាយស្ត្រីប៉ុណ្ណោះទេ ចិត្តគំនិត ក៏ដូរលឿនណាស់ដែរ។ នៅក្នុងរយៈពេលនេះ មនុស្សដែលនៅជុំវិញខ្លួនមិនត្រូវនិយាយអ្វីដែលជាពាក្យសម្ដីប៉ះទង្គិចផ្លូវចិត្ត ដល់អ្នកមានកូនក្នុងផ្ទៃឡើយ ព្រោះអាចធ្វើឲ្យពួកគេខកបំណង។
រូបតំណាង
១) «អ្នកត្រូវបានអនុញ្ញាតឲ្យញ៉ាំចំណីទាំងនោះ»? បើអ្នកកំពុងជជែកជាមួយស្ត្រីម្នាក់ដែលមានកូនក្នុងផ្ទៃ ហើយមានចំណីទៀតនោះ នាងប្រាកដជា ញ៉ាំ ព្រោះអ្នកមានផ្ទៃពោះឃ្លានច្រើនណាស់។ ដូចនេះហើយគ្រាន់តែចំណីប៉ុណ្ណឹងមិនអស់ប៉ុន្មានឡើយ កុំនិយាយសម្ដីបែបនេះដាក់អ្នកមានផ្ទៃពោះអី។
២) «ការប៉ះទង្គិចពោះរបស់ខ្ញុំ គឺខ្លាំងជាអ្នកទៅទៀត គ្រាន់តែប៉ុណ្ណឹងសោះថ្ងូរដែរ»។ មិនប្រាកដថាកូនអ្នកធាត់ ឬបំរេះខ្លួនច្រើនជាងឡើយ ព្រោះកូនអ្នកនៅក្នុងពោះអ្នក កូនគេនៅក្នុងពោះគេ ម៉េចអាចវាស់វែងគ្នាបាន។
៣) «គេងពីឥឡូវឲ្យបានច្រើនៗទៅ ព្រោះពេលកូនកើតមក អាចមិនមានពេលគេងទៀតទេ»។ សម្ដីបែបនេះអាចជាការបំភ័យដល់អ្នកដែលត្រៀមសម្រាល។
រូបតំណាង
៤) «ចង់បានកូនទៀតទេ»? នេះជាសម្ដីបំបាក់ទឹកចិត្ត ក៏ដូចជាបង្អាក់ការចង់បានកូននៅពេលក្រោយ ព្រោះពេលមានកូនមួយៗ ក្នុងខ្លួនមនុស្សស្រីប្រៀបដូចជាមានជំងឺ ១០០ ទៅហើយ។
៥) «តើអ្នកធ្លាប់ឮអំពីការស្លាប់របស់កូនតូចទេ»? ប្រធានបទនេះគឺមិនគួរនិយាយសោះឡើយ។
៦) «អ្នកនឹងមិនបំបៅដោះកូនទេ»? មិត្តភ័ក្ដិទាំងអស់ប្រឆាំងនឹងអ្នក នៅពេលអ្នកប្រាប់យ៉ាងក្លាហានថា អ្នកនឹងមិនបំបៅកូនដោយទឹកដោះ។
៧) «មិនគួរហៅមនុស្សស្រីមានផ្ទៃពោះថា ស្រីកំប៉ោង»។ ព្រោះធ្វើឲ្យអ្នកពពោះស្ដាយស្រណោះរូបរាងដែលធ្លាប់ស្រឡូនពីមុន៕
រូបតំណាង
ដកស្រង់ដោយ៖ លោក ប៊ុត ហេង
ប្រភព៖ kanha.sabay