របៀបធ្វើទឹក​សាប៊ូ​លាង​ចាន​ទុក​ប្រើ​ខ្លួន​ឯង

សព្វ​ថ្ងៃ​នេះ​ នៅ​តាម​ទីផ្សារ​មាន​សាប៊ូ​លាង​ចាន​ចេញ​លក់​ជា​ច្រើន​ម៉ូដ​ច្រើន​ម៉ាក ត្បិត​តែ​ភាគ​ច្រើន​មិន​សូវ​ជា​ថ្លៃ ប៉ុន្តែ​ដោយ​សារ​វា​ជា​របស់​ចាំបាច់​ដែល​យើង​ត្រូវ​ប្រើ​រាល់ថ្ងៃ​រាល់​ពេល ដូច្នេះ​បើ​គិត​ទៅ​មួយ​ខែ​ៗ​ក៏​ចំណាយ​លើ​វា​គួរ​សម​ដែរ ជា​ពិសេស​អ្នក​មាន​សមាជិក​ច្រើន ឬ​នៅ​តាម​ហាង ភោជនីយដ្ឋាន​ផ្សេង​ៗ។ ដូច្នេះ​សម្រាប់​អ្នក​ដែល​មិន​ចង់​ចំណាយ​ច្រើន​លើ​ថ្លៃ​សាប៊ូ​លាង​ចាន ថ្ងៃ​នេះ​យើង​មាន​រូបមន្ត​ធ្វើ​សាប៊ូ​លាង​ចាន​បែប​​ងាយ​ៗ​មក​បង្ហាញជូន។

របស់​ដែល​ត្រូវ​មាន៖

១) មេសាប៊ូ N70 ១គីឡូក្រាម អាច​រក​ទិញ​បាន​នៅ​តាម​ហាង​លក់​គ្រឿង​គីមី

២) អំបិល ១គីឡូក្រាម

៣) សារធាតុ​កម្ចាត់​ខ្លាញ់ F24 កន្លះ​គីឡូក្រាម (អាច​ដាក់ ឬ​មិន​ដាក់​ក៏​បាន)

៤) ទឹក​ស្អាត លាយ​ទឹក​ក្រូច​ឆ្មារ ឬ​ក្រូច​សើច ១០ ទៅ ១៥ លីត្រ

វិធីធ្វើ

១) រំលាយ​អំបិល​ក្នុង​ទឹក​ក្ដៅ​ឧណ្ណ​ៗ ៣ លីត្រ

២) កូរ​មេសាប៊ូ N70 និង F24 ឲ្យ​ចូល​គ្នា ដោយ​​ដាក់​ទឹក​អំបិល​ចូល​ម្ដង​បន្តិច​ៗ​នៅ​ពេល​កូរ

៣) ចាក់​ទឹក​ស្អាត ឬ​ទឹក​ផ្លែ​ក្រូច​​ចូល

៤) កូរ​ឲ្យ​ចូល​គ្នា

៥) ទុក​ចោល​រយៈ​ពេល​កន្លះ​ថ្ងៃ រហូត​សង្កេត​ឃើញ​ថា​បាត់​ពពុះ រួច​ហើយអាច​​ច្រក​ទុក​ក្នុង​ដប​ទុក​ប្រើ​ប្រាស់​បាន​ហើយ ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ kanha.sabay