អ្នកគួរតែដឹង! ប្រសិនបើអ្នកដុះក្បាលពោះ អាចប្រឈមនឹងជំងឺកាចសាហាវ២ប្រភេទនេះ

ការ​សិក្សា​ថ្មី​មួយ​បង្ហាញ​ថា អ្នក​ដែល​ដុះ​ក្បាល​ពោះ​អាច​ប្រឈម​មុខ​នឹង​ជំងឺ​គាំង​បេះដូង និង​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល បើ​ទោះ​បី​ជា​មិន​លើស​ទម្ងន់​ក៏​ដោយ។

អ្នក​ស្រាវ​ជ្រាវ​ជា​ច្រើន​ព្រមាន​ថា អ្នក​ដែល​មាន​ចង្កេះ​ធំ​ជាង​ត្រគាក​អាច​នឹង​ប្រឈម​ហានិភ័យ​ជំងឺ​គាំង​បេះ​ដូង​ទ្វេ​ដង ហើយ​គួរ​តែ​ប្រញាប់​ទៅ​ជួប​គ្រូ​ពេទ្យ​ជា​បន្ទាន់។ ជាមួយ​គ្នា​ដែរ អ្នក​ស្រាវជ្រាវ​មក​ពី Mayo Clinic និង Czech ឲ្យ​ដឹង​ដែរ​ថា បើ​ទោះ​បី​ជា​អ្នក​មិន​លើស​ទម្ងន់​ក៏​ដោយ អ្នក​ក៏​ប្រឈម​មុខ​នឹង​ជំងឺ​គាំង​បេះ​ដូង និង​ដាច់​សរសៃ​ឈាម​ដែរ​ ប្រសិន​បើ​អ្នក​មាន​ដុះ​ក្បាល​ពោះ។

ការ​សិក្សា​បញ្ជាក់​ថា ការ​ដុះ​ក្បាល​ពោះ​គឺ​ដោយ​សារ​តែ​ខ្លាញ់​ជា​ច្រើន​ប្រមូល​ផ្ដុំ​នៅ​ពាក់​កណ្ដាល​នៃ​រាង​កាយ ហើយ​ត្រូវ​ចាត់​ទុក​ថា​ជា​ការ​លើស​ជាតិ​ខ្លាញ់។ លើស​ពី​នេះ​ទៀត ខ្លាញ់​ទាំង​នោះ​មាន​គ្រោះថ្នាក់​បំផុត​ដល់​ជាលិកា​ពោះ ហើយ​វា​នឹង​រាំង​ស្ទះ​ដល់​ដំណើរ​ការ​សរីរាង្គ​សំខាន់ៗ និង​អាច​ប៉ះពាល់​ដល់​មុខងារ​របស់​ថ្លើម។ កត្តា​ទាំង​នេះ​ហើយ ជា​ហេតុ​បង្កើន​ហានិភ័យ​ខ្ពស់​នៃ​ជំងឺ​លើស​ឈាម និង​លើស​ជាតិ​ខ្លាញ់ ក៏​ដូច​ជា​ប្រឆាំង​អាំង​ស៊ុយលីន ដែល​អាច​បង្ក​ឲ្យ​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​ទី ២។

ជា​សរុប​មក​វិញ អ្នក​ដុះ​ក្បាល​ពោះ​ត្រូវ​បាន​ព្រមាន​ថា​អាច​នឹង​​ឆាប់​ស្លាប់​មុន​អាយុ បើ​មិន​ព្យាបាល និង​ដោះ​ស្រាយ​ឲ្យ​បាន​ទាន់​ពេល​វេលា៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ news.sabay