តោះមកស្គាល់ផ្លូវ​ដ៏វែង​អន្លាយ​ពុះជ្រែក​ភ្នំចិន​យំ​ ប្រវែងជាង ១៨២​km ដែលកំពុងល្បីល្បាញនៅកម្ពុជា

ផ្លូវ​ដ៏វែង​អន្លាយ​ពុះជ្រែក​ភ្នំចិន​យំ​ ស្ថិតក្នុង​ខេត្ត​ពោធិ៍សាត់ ​កាត់​តាម​ស្រុក ក្រវាញ ស្រុក​វាលវែង រហូត​ដល់​ស្រុក​ថ្មបាំង ព្រំដែន​កម្ពុជា-ថៃ ​កំពុង​ត្រដាង​សម្រស់​ទាក់ទាញ​មនុស្សម្នា​ឲ្យ​ចង់ទៅ​ឃើញ​ផ្ទាល់​។

ផ្លូវមួយ​​នេះ ជា​ទ្រព្យ​ដ៏​មាន​តម្លៃ​​ក្នុង​ការ​ជួយ​ដល់​ប្រជាជន​ក្នុង​​តំបន់​ឱ្យ​មាន​ជីវភាព​​ខ្ពស់ បង្កើន​ល្បឿន​នៃ​ការ​អភិវឌ្ឍ​វិស័យ ទេសចរណ៍ និង​ការ​កែ​លម្អ​កម្រិត​ការ​ដឹក​ជញ្ជូន​​ក្នុង​ខេត្ត​ពោធិ​​សាត់​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង​ថែម​ទៀត។

តាម​របាយការណ៍​របស់​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​ ផ្លូវ​ជាតិ​លេខ​៥៥នេះ ​មាន​ប្រវែង​ជាង ១៨២​គីឡូម៉ែត្រ ទទឹង 9ម៉ែត្រ។​ ជា​ផ្លូវ​ហាយ​វេ​ថ្នាក់​ទី៣ និង​ត្រូវ​បាន​កំណត់​ល្បឿន​ក្នុង​ការ​បើកបរ នៅ​តំបន់​ធម្មតា គឺ​ក្នុង​ល្បឿន​60km/ម៉ោង។ ចំពោះ​ផ្លូវ​ស្ថិត​ក្នុង​តំបន់​ភ្នំ គឺ​បាន​កំណត់​ល្បឿន 30គីឡូម៉ែត្រ/ម៉ោង។​

ផ្លូវជាតិ​លេខ​៥៥ គឺជា​​បណ្ដាញ​ផ្លូវ​ដ៏​សំខាន់​មួយ​ នៃ​ការ​តភ្ជាប់​ការ​ដឹក​ជញ្ជូន​ពី​ខេត្ត​ពោធិ៍សាត់​ ទៅ​ត​ភ្ជាប់​នឹង​ផ្លូវជាតិ​លេខ៥  និង​បណ្ដា​ផ្លូវ​សំខាន់​ៗ​​មួយ​ចំនួន​ទៀត នៃ​ព្រំដែន​កម្ពុជា-ថៃ ហើយ​វា​ជា​ផ្នែក​មួយ​ដ៏​សំខាន់​បំផុតនៃ​បណ្ដាញ​ផ្លូវ នៅ​ភាគ​ខាង​លិច ​ប្រទេស​កម្ពុជា៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ news.sabay