ធនាគារជាតិ បង្ហាញពីមីក្រូហិរញ្ញវត្ថុទាំង៧ អាចផ្ញើលុយបាន និងគ្រឹះស្ថានឥណទានទាំង១១ ដែលប្រកាសបិទ

ធនាគារជាតិ​នៃ​កម្ពុជា

ធនាគារជាតិ​នៃ​កម្ពុជា បាន​ចេញ​សេចក្ដី​ប្រកាស​ជា​ថ្មី​ម្ដង​ទៀត​អំពី​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​នៅ កម្ពុជា មាន​ចំនួន​តែ​៧​ប៉ុណ្ណោះ ដែល​អនុញ្ញាត​ឲ្យ​ទទួល​ប្រាក់​បញ្ញើ​ពី​ប្រជាពលរដ្ឋ។ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំង​៧​នោះ មាន​ដូចជា៖

១. គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ប្រាសាក់

២. គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ វីសិន​ហ្វាន់ (ខេមបូឌា) អិលធីឌី

៣. គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ ហត្ថា​កសិករ​លីមីតធីត

៤. គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ អេ អឹម ខេ ភីអិលស៊ី

៥. គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ ក្រេឌីត ភីអិលស៊ី

៦. គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ អម្រឹត ខូអិលធីឌី

៧. គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី

សេចក្ដីលម្អិត

ដោយ​ឡែក​បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា កាល​ពី​ថ្ងៃ​ទី​០៣ មករា ២០១៨ ឲ្យ​ដឹង​ថា គ្រឹះស្ថាន​ឥណទាន​ជនបទ ឬ​ប្រតិបត្តិករ​ឥណទាន​ជនបទ​ចំនួន ១១ ត្រូវ​បាន​សម្រេច​ដក​វិញ្ញាបនបត្រ​ហើយ ដោយសារ​គ្រឹះស្ថាន​ទាំង​នេះ អនុវត្ត​មិន​ស្រប​តាម​ច្បាប់ និង​បទប្បញ្ញត្តិ​ជា​ធរមាន។

គ្រឹះស្ថាន​ដែល​ត្រូវ​បាន​ដក​វិញ្ញាបនបត្រ មាន​ដូចជា៖

១. សមាគម​ជាតិ​ទ្រទ្រង់​កសិផល

២. វិទ្យាស្ថាន សន្តិភាព និង​អភិវឌ្ឍន៍

៣. អង្គការ លូថេរ៉េន បម្រើ​ពិភពលោក (អង្គការ​ជីវិត​ថ្លៃ​ថ្នូរ)

៤. អង្គការ​អភិវឌ្ឍន៍​ជនបទ​ខ្មែរ

៥. ស៊ី ខេ អឹម អេហ្វ ជី

៦. អង្គការ​សប្បុរស

៧. អង្គការ​ទ្រទ្រង់​សមាគមបង្កើន​ការ​អភិវឌ្ឍ

៨. អង្គការ​ជោគជ័យ

៩. អង្គការ​ឥណទាន​កម្ពុជា (អាយ ខេ ហ្វាយនែន)

១០. អង្គការ ច័ន្ទ សុខសាន្ត

១១. សមាគម​អភិវឌ្ឍន៍​កសិកម្ម និង​ទេសចរណ៍

សេចក្ដីលម្អិត

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ news.sabay