ធនាគារចំនួន ២០ ដែលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតនៅលើពិភពលោក

វាជារឿងចម្លែកដែលប្រទេសមហាអំណាចអាមេរិច មិនស្ថិតនៅលំដាប់លំដាប់ទី ១ នៃធនាគារដែលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតនៅលើពិភពលោក។ ចុះធនាគារប្រទេសណាដែលនៅលំដាប់ទី ១ ដែលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតនៅលើពិភពលោក? សូមអានធនាគារសរុប ២០ ដូចខាងក្រោមនេះ៖

១) ធនាគារ Industrial and Commercial of China

ជាធនាគារស្ថិតនៅប្រទេសចិន ដែលមានទ្រព្យសម្បត្តិចំនួន ៣,៤៧៥.៣៤ ពាន់លានដុល្លាអាមេរិច ព្រមទាំងបង្កើតឡើងនៅឆ្នាំ ១៩៨៤ និងមានបុគ្គលិកចំនួន ៤៦៦,៣៤៦ (ឆ្នាំ២០១៥)។

២) ធនាគារ China Construction Corporation

ជាធនាគារស្ថិតនៅប្រទេសចិន ដែលមានទ្រព្យសម្បត្តិចំនួន ៣,០១៨.៤០ ពាន់លានដុល្លាអាមេរិច ព្រមទាំងបង្កើតឡើងនៅឆ្នាំ ១៩៥៤ និងមានបុគ្គលិកចំនួន ៣២៩,៣៣៨ (ឆ្នាំ២០១១)។

៣) ធនាគារ Agricultural China

ជាធនាគារស្ថិតនៅប្រទេសចិន ដែលមានទ្រព្យសម្បត្តិចំនួន ២,៨១៧.៧៤ ពាន់លានដុល្លារអាមេរិច ព្រមទាំងបង្កើតឡើងនៅឆ្នាំ ១៩៥១ និងមានបុគ្គលិកចំនួន ៤៤៤,២៣៨ (ឆ្នាំ២០១២)។

៤) ធនាគារ China

ជាធនាគារស្ថិតនៅប្រទេសចិន ដែលមានទ្រព្យសម្បត្តិចំនួន ២,៦១៣.១២ ពាន់លានដុល្លាអាមេរិច ព្រមទាំងបង្កើតឡើងនៅឆ្នាំ ១៩១២ និងមានបុគ្គលិកចំនួន ៣១០,០៤២ (ឆ្នាំ២០១៦)។

៥) ធនាគារ Mitsubishi UFJ Financial Group

ជាធនាគារស្ថិតនៅប្រទេសជប៉ុន ដែលមានទ្រព្យសម្បត្តិចំនួន ២,៥៩៧.៩៦ ពាន់លានដុល្លាអាមេរិច ព្រមទាំងបង្កើតឡើងនៅឆ្នាំ ២០០៥ និងមានបុគ្គលិកចំនួន ១០៦,៨០០ (ឆ្នាំ២០១៥)។

៦) ធនាគារ JPMorgan Chase & Co.

ជាធនាគារស្ថិតនៅប្រទេសសហរដ្ឋអាមេរិច ដែលមានទ្រព្យសម្បត្តិចំនួន ២,៤៩០.៩៧ ពាន់លានដុល្លាអាមេរិច ព្រមទាំងបង្កើតឡើងនៅឆ្នាំ ២០០០ និងមានបុគ្គលិកចំនួន ២៥០,៣៥៥ (ឆ្នាំ២០១៦)។

៧) ធនាគារ HSBC Holdings PLC 

ជាធនាគារស្ថិតនៅប្រទេសអង់គ្លេស ដែលមានទ្រព្យសម្បត្តិចំនួន ២,៣៧៤.៩៩ ពាន់លានដុល្លារអាមេរិច ព្រមទាំងបង្កើតឡើងនៅឆ្នាំ ១៨៦៥ និងមានបុគ្គលិកចំនួន ២៣៥,១៧៥ (ឆ្នាំ២០១៦)។

៨) ធនាគារ BNP Paribas

ជាធនាគារស្ថិតនៅប្រទេសបារាំង ដែលមានទ្រព្យសម្បត្តិចំនួន ២,១៩៦.៤៥ ពាន់លានដុល្លាអាមេរិច ព្រមទាំងបង្កើតឡើងនៅឆ្នាំ ១៨៤៨ និងមានបុគ្គលិកចំនួន ១៨៩,០០០ (ឆ្នាំ២០១៥)។

៩) ធនាគារ America

ជាធនាគារស្ថិតនៅប្រទេសសហរដ្ឋអាមេរិច ដែលមានទ្រព្យសម្បត្តិចំនួន ២,១៨៧.៧០ ពាន់លានដុល្លាអាមេរិច  ព្រមទាំងបង្កើតឡើងនៅឆ្នាំ ១៩៣០ និងមានបុគ្គលិកចំនួន ២០៨,០០០ (ឆ្នាំ២០១៦)។

១០) ធនាគារ Wells Fargo

ជាធនាគារស្ថិតនៅប្រទេសអាមេរិច ដែលមានទ្រព្យសម្បត្តិចំនួន ១,៩៣០.១២ ពាន់លានដុល្លារអាមេរិច ព្រមទាំងបង្កើតឡើងនៅឆ្នាំ ១៨៥២ និងមានបុគ្គលិកចំនួន ២៦៨,៨០០ (ឆ្នាំ២០១៦)។

១១) ធនាគារ China Development

ជាធនាគារស្ថិតនៅប្រទេសចិន ដែលមានទ្រព្យសម្បត្តិចំនួន ១,៩០៤.៣៤ ពាន់លានដុល្លាអាមេរិច ព្រមទាំងបង្កើតឡើងនៅឆ្នាំ ១៩៩៥ និងមានបុគ្គលិកចំនួន ៣៥០០ នាក់។

១២) ធនាគារ Crédit Agricole

ជាធនាគារស្ថិតនៅប្រទេសបារាំង ដែលមានទ្រព្យសម្បត្តិចំនួន ១,៨២១.៩៦ ពាន់លានដុល្លាអាមេរិច ព្រមទាំងបង្កើតនៅឆ្នាំ ១៨៩៤ និងមានបុគ្គលិកចំនួន ១៥០,០០០ (ឆ្នាំ២០១៣)។

១៣) ធនាគារ Japan Post

ជាធនាគារស្ថិតនៅប្រទេសជប៉ុន ដែលមានទ្រព្យសម្បត្តិចំនួន ១,៨០៧.៨៤ ពាន់លានដុល្លាអាមេរិច ព្រមទាំងបង្កើតឡើងនៅឆ្នាំ ២០០៦ និងមានបុគ្គលិកចំនួន ១២,៧៩៦ (ឆ្នាំ២០១២)។

១៤) ធនាគារ Citigroup

 

ជាធនាគារស្ថិតនៅប្រទេសសហរដ្ឋអាមេរិច ដែលមានទ្រព្យសម្បត្តិចំនួន ១,៧៩២.០៨ ពាន់លានដុល្លារអាមេរិច ព្រមទាំងបង្កើតឡើងនៅឆ្នាំ ១៨១២ និងមានបុគ្គលិកចំនួន ២៣០,០០០ (ឆ្នាំ២០១៦)។

១៥) ធនាគារ Mizuho Financial Group

ជាធនាគារស្ថិតនៅប្រទេសជប៉ុន ដែលមានទ្រព្យសម្បត្តិចំនួន ១,៧៥៧.៨៨ ពាន់លានដុល្លាអាមេរិច ព្រមទាំងបង្កើតឡើងនៅឆ្នាំ​ ២០០១ និងមានបុគ្គលិកចំនួន ៥៦,១០៩ (ឆ្នាំ២០១២)។

១៦) ធនាគារ Deutsche

ជាធនាគារស្ថិតនៅប្រទេសអាឡឺម៉ង់ ដែលមានទ្រព្យសម្បត្តិចំនួន ១,៦៨២.០៥ ពាន់លានដុល្លារអាមេរិច ព្រមទាំងបង្កើតឡើងនៅឆ្នាំ ១៨៧០ និងមានបុគ្គលិកចំនួន ៩៩,៧៤៤ (ឆ្នាំ២០១៦)។

១៧) ធនាគារ Sumitomo Mitsui Financial Group

ជាធនាគារស្ថិតនៅប្រទេសជប៉ុន ដែលមានទ្រព្យសម្បត្តិចំនួន ១,៦៥៤ ពាន់លានដុល្លារអាមេរិច ព្រមទាំងបង្កើតឡើងនៅឆ្នាំ ២០០២ និងមានបុគ្គលិកចំនួន ៦២,៣៧៩ (ឆ្នាំ២០១១)។

១៨) ធនាគារ Barclays

ជាធនាគារស្ថិតនៅប្រទេសចក្រភពអង់គ្លេស ដែលមានទ្រព្យសម្បត្តិចំនួន ១,៤៩០.៦៩ ពាន់លានដុល្លារអាមេរិច ព្រមទាំងបង្កើតឡើងនៅឆ្នាំ ១៦៩០ និងមានបុគ្គលិកចំនួន ១២៩,៤០០ (ឆ្នាំ២០១៦)។

១៩) ធនាគារ Société Générale

ជាធនាគារស្ថិតនៅប្រទេសបារាំង ដែលមានទ្រព្យសម្បត្តិចំនួន ១,៤៦១.៧៦ ពាន់លានដុល្លាអាមេរិច ព្រមទាំងបង្កើតឡើងនៅឆ្នាំ ១៨៦៤ និងមានបុគ្គលិកចំនួន ១៤៦,០០០ (ឆ្នាំ២០១៥)។

២០) ធនាគារ Banco Santander

ជាធនាគារស្ថិតនៅប្រទេសអេស្ប៉ាញ ដែលមានទ្រព្យសម្បត្តិចំនួន ១,៤១៦.១៦ ពាន់លានដុល្លាអាមេរិច ព្រមទាំងបង្កើតឡើងនៅឆ្នាំ ១៨៥៧ និងមានបុគ្គលិកចំនួន ១៩៣,៨៦៣ (ឆ្នាំ២០១៥)៕

 

ប្រែសម្រួលដោយ៖ លោក ប៊ុត ហេង

ប្រភព៖ relbanks

Leave a Reply

Your email address will not be published. Required fields are marked *

error: Content is protected !!