ប្លែកភ្នែក! តើតារាសម្តែងកញ្ញា ឌុច លីដា កំពុងធ្វើអ្វីដល់ថ្នាក់រត់ផង និងនិយាយផងហ្នឹង? (វីដេអូ)

តារាសម្តែងស្រីស៊ិចស៊ីកញ្ញា ឌុច លីដា ត្រូវបានមហាជនទទួលស្គាល់ថា នាងគឺជាតារាសម្តែងស្រីមួយរូប ដែលពោរពេញទៅដោយទេពកោសល្យ និងមានការព្យាមយាម ហ៊ានលះបង់ខ្ពស់នៅក្នុងការសម្តែង មិនថាតែកម្លាំងកាយចិត្ត ដើម្បីឲ្យការងារនៃការថត របស់នាងចេញមក ទទួលបានលទ្ធផលល្អផងដែរ។

ជាក់ស្តែង តាមរយៈវីដេអូខាងក្រោមនេះ បានឲ្យឃើញថា គ្រាន់តែមកបញ្ចូលសម្លេង ចូលទៅក្នុងសាច់រឿង ដែលនាងសម្តែងហើយសោះ ក៏តារាសម្តែងស្រីរូបនេះ លេងកាយវិការខ្លាំងមិនធម្មតា ទាំងនិយាយផងទាំងរត់ផង ដោយចង់ឲ្យឈុតឆាកក្នុងសាច់រឿងនោះ ចេញមកមានភាពរស់រវើក ទាំងកាយវិការនិងការនិយាយស្តីផងដែរ។

ជាការពិតណាស់ ក្រោយពីឃើញពីភាពខិតខំប្រឹងប្រែង របស់តារាស្រី ឌុច លីដា បែបនេះ ក៏មានអ្នកគាំទ្រជាច្រើន បានលាន់មាត់សរសើរ ក៏ដូចជានិយាយពាក្យពេចន៍ឲ្យកម្លាំងចិត្ត ដល់តារាស្រីរូបនេះ ជាច្រើនផងដែរ៕

តោះមកទស្សនាវីដេអូទាំងអស់គ្នា៖

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ khmerload