គួរឱ្យសោកស្តាយ! កីឡាករបាល់ទាត់ខ្មែរពីររូប ត្រូវក្លឹបបាល់ទាត់ម៉ាឡេស៊ីបញ្ឈប់មុនចប់កុងត្រាហើយ

តារាឆ្នើមរបស់កម្ពុជា ចាន់ វឌ្ឍនាកា ត្រូវបានក្លិប Pahang FA សម្រេចចែកផ្លូវជាមួយរូបគេ មុនពេលកំណត់ហើយ។

បើយោងតាមព័ត៌មានរបស់ក្លិប ក៏ដូចជាព័ត៌មានអន្ដរជាតិធំៗមួយចំនួនបានឲ្យដឹងថា ក្លិបដែលកំពុងឈរចំណាត់ថ្នាក់លេខ២ ក្នុងលីកកំពូលរបស់ម៉ាឡេស៊ី នេះ បានបញ្ចប់កុងត្រារបស់ វឌ្ឍនាកា មុនពេលកំណត់ និងបាននាំកីឡាករថ្មីចំនួន២រូប សម្រាប់ជំនួសកន្លែងរបស់គេ គឺកីឡាករ Issey Nakajima-Farran និងកីឡាករ Austin Amutu ដើម្បីយកមកពង្រឹងក្រុម។

កីឡាករថ្មី២េូបគឺ កីឡាករ Issey Nakajima-Farran និងកីឡាករ Austin Amutu

បន្ថែមពីលើនេះ គ្រូបង្វឹករបស់ក្រុម Pahang បានឲ្យដឹងថា កាលពីសប្ដាហ៍មុនក្នុងការប្រកួតដែល ក្រុមរបស់លោក ប្រកួតស្មើទល់នឹងក្រុម Kuala Lumpur ២-២ គឺរូបលោកចង់ឃើញ ទម្រង់លេងរបស់ វឌ្ឍនាកា ឲ្យបានល្អ ស្របពេលដែលកម្រិតលេងរបស់គេនៅទីនោះ ហាក់ដូចមិនសូវសមប្រកបជាមួយរូបគេនោះឡើយ។

វឌ្ឍនាកាបានក្លាយជាកីឡាករទី២ បន្ទាប់ពី “កែវ សុខផេង” ដែលត្រូវក្លិបសុំចែកផ្លូវមុនពេលកំណត់ ខណៈដែល ធារី ចន្ថាប៊ីន និង ប្រាក់ មុន្នីឧត្ដម ពុំមានបញ្ហាអ្វីនោះឡើយ។ គួរបញ្ជាក់ផងដែរថា ក្លឹប​បាល់ទាត់​ម៉ាឡេស៊ី PKNP FC បាន​បញ្ចប់​​កិច្ចសន្យា​ជាមួយ​ខ្សែ​ប្រយុទ្ធ​កម្ពុជា កែវ សុផេង បន្ទាប់​ពី​រូប​គេ​បង្ហាញ​ទម្រង់​​លេង​មិន​ល្អ​នា​ពេល​កន្លង​ទៅ៕

កីឡាករបាល់ទាត់ ប្រាក់ មុន្នីឧត្ដម

កីឡាករបាល់ទាត់ ធារី ចន្ថាប៊ីន

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ khmerload