ស្លុតចិត្តខ្លាំង! សុខភាពរបស់អ្នកនាង គង់ ចាន់ស្រីមុំ គួរឱ្យបារម្ភ ខណៈកូនក្នុងផ្ទៃជិតគ្រប់ខែទៅហើយ

ធ្មេចបើកៗនៅពេលនេះ កូនក្នុងផ្ទៃរបស់តារាសម្តែងដ៏មានប្រជាប្រិយភាព អ្នកនាង គង់ ចាន់ស្រីមុំ មានអាយុ៣០សប្តាហ៍ហើយ។ ក្នុងនោះដែរ មហាជនជាច្រើនក៏កំពុងតែទន្ទឹងរង់ចាំមើលមុខកូនស្រី ដ៏គួរឲ្យស្រលាញ់របស់នាង យ៉ាងអន្ទះសារ។

ដោយឡែក ទន្ទឹមនឹងនេះផងដែរ អ្នកនាង គង់ ចាន់ស្រីមុំ បានធ្វើឲ្យអ្នកគាំទ្ររបស់នាង ជាច្រើនព្រួយបារម្ភពីសុខភាពរបស់នាងយ៉ាងខ្លាំង ព្រោះថាកាលពីព្រឹកមិញ អ្នកម្តាយវ័យក្មេងរូបនេះ បានបង្ហោះសារទាំងព្រឹកព្រលឹមម៉ោង៤ ដោយរៀបរាប់ជាមួយ Caption ថា៖ “អត់បានគេងរយៈពេល ១០ថ្ងៃជាងហើយ…ពេលនេះម៉ោង ៤ភ្លឺហើយពេលណាទើបជា ខ្ញុំសុំខ្លាចហើយ វេទនាខ្លាំងណាស់ ក្អកម្តងៗ ឈឺអស់ពេញខ្លួន ដល់ថ្នាក់អង្គុយយំ…..មិនដឹងនិយាយយ៉ាងមិចអោយយល់ពីអារម្មណ៍មួយនេះ…..អ្នកដែលធ្លាប់ឈឺពេលពរពោះច្បាស់ជាយល់….”។

នេះជាសាររបស់អ្នកនាងក្នុង Facebook

ទោះជាយ៉ាងណាក្តី បន្ទាប់ពីឃើញបែបនេះហើយ មហាជន ក៏ដូចជាអ្នកគាំទ្ររបស់នាងជាច្រើន បានចូលមក Comment ណែនាំនាងពីវិធីព្យាបាល និងជូនពរនាងឲ្យឆាប់ជាពីជំងឺនេះក្នុងពេលឆាប់ៗផងដែរ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ khmerload

error: Content is protected !!