ប្រឹងហាត់ម្លឹងៗបានជាកំពូលតារាចម្រៀង ខេមរៈ សិរីមន្ត មានសាច់ដុំធំគួរឱ្យស្រឡាញ់ (វីដេអូ)

កំពូលតារាចម្រៀងដែលល្បីល្បាញខ្លាំងលោក ខេមរៈ សិរីមន្ត សព្វថ្ងៃនេះជាតារាចម្រៀងជួរមុខក្នុងផលិតកម្មរស្មីហង្សមាស ដែលផ្លាស់ពីទ្រនំចាស់ក្នុងផលិតកម្មសាន់ដេ។ បើទោះបីជាលោកផ្លាស់ពីផលិតកម្មសាន់ដេក៏ដោយ តែទីផ្សាររបស់លោកហាក់មិនថមថយសោះ ជាក់ស្តែងមានចម្រៀងជាច្រើនបទដែលកំពុងល្បីល្បាញខ្លាំងក្នុងទ្រនំថ្មីមួយនេះមានដូចជា ស្ទឹងត្រែងបងអើយ រាំបទក្ងោក រាំទន់ចង្កេះ ក្បាច់ពស់ និងបទល្បីៗជាច្រើនទៀត។

ក្រឡេកទៅមើលអតីតកាលដែលជ្រកក្នុងផលិតកម្មយូធូរបស់លោកក៏មិនណយដែរ ខណៈបទចម្រៀងល្បីៗជាច្រើនត្រូវបានអ្នកគាំទ្រសរសើរ និងស្តាប់មិនចេះជិនណាយ។ បទចម្រៀងដែលធ្វើឱ្យរូបលោកល្បីល្បាញខ្លាំងក្នុងផលិតកម្មយូធូមានដូចជា ព្រលិតបាតបឹង ព្រមទាំងអាល័យ កំហុងគ្រប់យ៉ាងមកពីរូបខ្ញុំ និងបទចម្រៀងជាច្រើនទៀត។

ខេមរៈ សិរីមន្ត រូបរាងពីមុន និងឥឡូវ (ពីឆ្វេងមកស្តាំ)

ក្រឡេកមើលពីរូបរាងរបស់លោកកាលពីអតីតកាលហាក់ខុសគ្នាឆ្ងាយណាស់ ដោយពីមុនលោកមានរូបរាងស្គម និងមុខបាក់ហាក់បីដូចជាមនុស្សខ្វះជីវជាតិអ៊ីចឹង។ តែបើមើលរូបរាងរបស់លោកសព្វថ្ងៃនេះ អ្នកគាំទ្រហាក់ស្ទើរមិនជឿថាថា រូបរាងរបស់លោកខុសគ្នាខ្លាំងពីប្រៀបធៀបពីមុន និងសព្វថ្ងៃ។ គួរបញ្ជាក់ផងដែរថា បើទោះបីជាលោកមានប្រពន្ធ និងកូនៗទៅហើយក្តី តែរូបរាងរបស់លោកកាន់តៃសង្ហា និងមានសាច់ដុំធំៗមិនចាញ់តារាផ្សេងៗទៀតនោះទេ។ អ្នកគាំទ្រឆ្ងល់ថា តើមូលហេតុអ្វីបានជាលោកមានសាច់ដុំធំៗគួរឱ្យស្រឡាញ់យ៉ាងនេះ? នេះជាវីដេអូនៃការហាត់ប្រាណរបស់លោកដែលធ្វើឱ្យរូបលោកមានសាច់ដុំធំៗ៖

 

អត្ថបទដោយ៖ លោក ប៊ុត ហេង