ក្រសួង​សុខាភិបាល ប្រកាសកាហ្វេមួយប្រភេទមានផ្ទុកថ្នាំម្យ៉ាងដែលប៉ះពាល់ដល់អាយុជីវិត

ក្រសួង​សុខាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចេញ​សេចក្ដី​ជូន​ដំណឹង​នៅ​ថ្ងៃ​ទី ៨ ខែ​ឧសភា ឆ្នាំ​២០១៨​នេះ​ ថា កាហ្វេ​ចង្អុល​មេឃ មាន​ផ្ទុក​ឱសថSildenafil ដែល​ប្រើប្រាស់​សម្រាប់​បង្កើន​តណ្ហា​ផ្លូវ​ភេទ​បុរស ហើយ​ឱសថ​នេះ​អាច​បង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត​ចំពោះ​អ្នក​ប្រើប្រាស់។ ជា​ពិសេស​អ្នក​ចូល​ចិត្ត​ផឹក​កាហ្វេ​ចង្អុល​មេឃ។

ការ​ប្រកាស​ប្រមូល​កាហ្វេ​ចង្អុល​មេឃ​នេះ បន្ទាប់​ពី​មជ្ឈមណ្ឌល​ជាតិ​​ពិសោធន៍​សុខាភិបាល បាន​រក​ឃើញ​មាន​ផ្ទុក​ឱសថ Sildenafil នៅ​ក្នុង​កាហ្វេ​ចង្អុល​មេឃ។

ក្រសួង​សុខាភិបាល បាន​ប្រកាស​ឲ្យ​ក្រុមហ៊ុន​កាហ្វេ​ចង្អុល​មេឃ ឯ.ក នាយក​ដ្ឋាន​ចំណី​អាហារ បរិក្ខា​ពេទ្យ​និង​គ្រឿង​សម្អាង អាជ្ញាធរ​ពាក់ព័ន្ធ មន្ទីរ​សុខាភិបាល​រាជធានី​-ខេត្ត គ្រប់​បណ្ដា​សាខា​កាហ្វេ​ចង្អុល​មេឃ និង​តាម​តូប​លក់​ភេសជ្ជៈ​ផ្សេងៗ​ ត្រូវ​ធ្វើ​ការ​ប្រមូល​​មក​វិញ​ជា​បន្ទាន់ នូវ​កាហ្វេ​ចង្អុល​មេឃ​ក្លែងក្លាយ​មាន​ផ្ទុក​ឱសថSildenafil ដើម្បី​យក​មក​កម្ទេច​ចោល៕

សូម​អាន​សេចក្ដី​លម្អិត​ដូច​ខាង​ក្រោម​នេះ៖

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ news.sabay