ភ្ញាក់ផ្អើលខ្លាំង! ថៃនាំល្ខោនខោល ទៅសម្តែងដល់ទឹកដីប្រទេសចំនួន៦នៅជុំវិញពិភពលោក

ក្រសួង​ការបរទេស និង​ក្រសួង​វប្បធម៌​ថៃ បាន​សហការ​​គ្នា​ក្នុង​ការ​ពាំនាំ​ល្ខោន​ខោល​ទៅ​សម្ដែង​ដល់​ទឹក​ដី​ប្រទេស​អ៊ីតាលី នៅ​ក្នុង​កម្មវិធី​មួយ​ឈ្មោះ​ថា “Cultural Roadshow in Europe 2018” កាល​ពី​ថ្ងៃ​ទី​៩ ខែ​ឧសភា ឆ្នាំ​២០១៨​។

ការ​សម្ដែង​ល្ខោន​ខោល​នៅ​មុខ​ពហុ​កីឡដ្ឋាន Colosseum/ រូបភាព៖ The Nation

ការ​សម្ដែង​ល្ខោន​ខោល​របស់​ថៃ ធ្វើ​ឡើង​នៅ​ចំ​ពី​មុខ​ពហុកីឡដ្ឋាន​បុរាណ Colosseum ដែល​ជា​១​នៅ​ក្នុង​ចំណោម​អច្ឆរិយវត្ថុ​ទាំង​៧​លើ​ពិភពលោក។ កម្មវិធី​របស់​ថៃ “Cultural Roadshow in Europe 2018” នឹង​បន្ត​ដំណើរការ​រហូត​ដល់​ថ្ងៃ​ទី​២៧ ខែ​ឧសភា​ខាង​មុខ នៅ​ក្នុង​បណ្ដា​ប្រទេស​ធំៗ​មួយ​ចំនួន​ដូចជា អ៊ីតាលី ព័រទុយហ្គាល់ អេស្ប៉ាញ អូស្ត្រាលី អាល្លឺម៉ង់ និង​បែលហ្សិក៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ kleykley.sabay

error: Content is protected !!