កក្រើកនៅចិន! ប្រាសាទប៉មដែលខ្ពស់ជាងគេនៅអាស៊ីត្រូវបំផ្លាញដោយអគ្គីភ័យអស់ហើយ (មានវីដេអូ)

វាជារឿងដែលគួរឱ្យភ្ញាក់ផ្អើល និងតក់ស្លុតបំផុតដែលទ្រព្យសម្បត្តិណាមួយត្រូវបានបំផ្លិចបំផ្ញាញដោយអគ្គីភ័យ ជាពិសេសសម្បត្តិបេតិកភ័ណ្ឌដែលមានតាំងពីយូយារមកហើយទៀត។ បើតាមប្រភពព័ត៌មានចិនមួយបានរាយការណ៍មកថា ប្រាសាទប៉មដែលខ្ពស់ជាងគេនៅអាស៊ីរបស់ចិន ត្រូវបានអគ្គីភ័យឆាបឆេះបំផ្លិចបំផ្លាញអស់គ្មានសល់។

ប្រសាទដែលមិនទាន់បានបំផ្លាញដោយភ្លើងឆេះ

មន្ត្រីរដ្ឋាភិបាលក្នុងតំបន់បានអះអាង នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅ​លើ​វិប​សាយ​ Weibo ថាវត្តឈើមួយ និងសាលអធិស្ឋានមួយនៅព្រះវិហារ Jiulong ត្រូវបានភ្លើងឆាបឆេះពិតមែន។

វត្តឈើមួយនិងសាលអធិស្ឋានមួយនៅព្រះវិហារ Jiulong ស្ថិតនៅទីតាំងស្ថិតនៅក្នុងទីក្រុង Mianzhu ខេត្ត Sichuan នៃប្រទេសចិន។ ប្រាសាទ Jiulong ​ត្រូវបានគេចាត់ទុកថាជាប៉មឈើខ្ពស់បំផុតនៅអាស៊ីវត្តដើម​​ដែលត្រូវបានសាងសង់ឡើងក្នុងរជ្ជកាលរាជវង្សម៉េង (១៣៦៨-១៦៤៤)។

សូមបញ្ជាក់ផងដែរថា ព្រះវិហារ Jiulongត្រូវបានបំផ្លិចបំផ្លាញម្តងដោយសារតែការរញ្ជួយដីក្នុងឆ្នាំ២០០៨ ។ ហើយវាក៏ត្រូវគេក៏សាងឡើងវិញបន្ទាប់ពីហេតុការណ៍មួយនេះកើតឡើង ស្រាប់តែត្រូវមកបំផ្លាញម្តងទៀតដោយសារតែអគ្គីភ័យបែបនេះតែម្តងទៀតនោះទេ៕

ទស្សនាវីដេអូខាងក្រោម៖

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ xinhuanet