រឿង “កូនដុំថ្ម” ដែលផលិតដោយស្នាដៃកូនខ្មែរកំពុងធ្វើឱ្យមហាជនរំជួលចិត្តគ្រប់ៗគ្នា (វីដេអូ)

មានការផ្ទុះឡើងនូវការ​ចែកចាយវីដេអូ​អប់រំខ្លីមួយមានចំណងជើងថា “កូនដុំថ្ម” ដែលជាស្នាដៃផលិតរបស់កូនខ្មែរ ដឹកនាំសម្តែងដោយ លោក សួង សុភ័ក្រ ជាផលិតករឯករាជ្យម្នាក់ និងក្រុមការងារក្មេងៗមួយក្រុម។

លោក សួង សុភ័ក្រ និងក្រុមការងារ

ខ្សែភាពយន្តខ្នាតខ្លីដ៏កម្សត់​ស្រក់ទឹកភ្នែកនេះ និយាយអំពីការលះបង់គ្រប់បែបយ៉ាងរបស់ម្ដាយ​ដែលមានអតីតកាលជាកម្មករវាយថ្ម ដើម្បីយកកម្រៃ​មកចិញ្ចឹមកូនប្រុសស្រី។

លោក សួង សុភ័ក្រ្ត បានប្រាប់ថា ភាពយន្តនេះ​ត្រូវបានគាំទ្រផលិតដោយក្រុមហ៊ុន Ford ប្រចាំកម្ពុជា ហើយផលិតឡើង ដើម្បីរម្លឹក​គុណម្ដាយក្នុងទិវា អ្នកម្ដាយ ខាងមុខនេះ។

បើចង់ដឹងថា រឿងនេះមានអត្ថន័យអប់រំជ្រាលជ្រៅ និងចាក់ដោតអារម្មណ៍សឹងតែទប់ទឹកភ្នែកមិនបានដល់កម្រិតណា សូមទស្សនា រឿងខ្លីនេះទាំងអស់គ្នា៖

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ news.sabay