កីឡាករបាល់ទាត់ខ្មែរ ប្រាក់ មុន្នីឧត្តម អាចនឹងត្រូវគេបញ្ឈប់មុនចប់កុងត្រាពីក្លឹបប្រទេសម៉ាឡេស៊ី

ក្លឹប​ Negeri Sembilan ​បាន​បង្ហោះសារ​មួយ​នៅ​លើ​បណ្ដាញ​សង្គម Instagram ​ដោយ​បញ្ជាក់​ថា​ពួកគេ​បាន​រក​កីឡាករ​ជំនួស ប្រាក់ មុន្នីឧត្តម ​បាន​ហើយ។

ដោយ​នេះ​បញ្ជាក់​បាន​ថា ​ក្លឹប​ម៉ាឡេស៊ី​មួយ​នេះ​អាច​នឹង​ដក​ខ្សែ​ប្រយុទ្ធ ប្រាក់ មុន្នីឧត្តម ​ចោល​ហើយ។ ប្រសិន​បើ​វា​ជា​ការ​ពិត​មែន នោះ​ ប្រាក់ មុន្នីឧត្តម ​ក្លាយ​ជា​កីឡាករ​ទី​៣​ដែល​ត្រូវ​ក្លឹប​ម៉ាឡេស៊ី​ផ្ដាច់​កុងត្រា​មុន​ពេល​កំណត់។

នៅ​ចាំ​បាន​ថា ​មុន្នីឧត្តម ​ផ្ទាល់​ធ្លាប់​បង្ហើប​ខ្លួន​ចង់​ចាកចេញ​ពី​ក្លឹប​នេះ​ដែរ ​នៅ​រដូវ​កាល​ដោះដូរ​កីឡាករ ព្រោះ​ថា​រូបគេ​បារម្ភ​ខ្លាច​បាត់បង់ទម្រង់​លេង ប្រសិន​បើ​បន្ដ​នៅ​ក្លឹប​ម៉ាឡេស៊ី​នេះ​ទៀត។

នៅ​ចាំ​បាន​ថា ​កាល​ពី​ប៉ុន្មាន​សប្ដាហ៍​មុន ​កែវ សុខផេង និង វឌ្ឍនាកា ក៏ត្រូវ​បាន​ក្លឹប​នៅ​ម៉ាឡេស៊ី​បញ្ចប់​កុងត្រា​កណ្ដាល​ទី​ដូច ប្រាក់ មុន្នីឧត្តម ​នេះ​ដែរ។ ការ​បញ្ចប់​នេះ ត្រូវ​បាន​គ្រូ​បង្វឹក​នៅ​ម៉ាឡេស៊ី​បញ្ជាក់​ថា ពួកគេ​លេង​មិន​ទាន់​ដល់​កម្រិត​ដែល​ចង់បាន៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ news.sabay