ឡូយកប់! រថភ្លើងរត់ដោយគ្មានខ្សែដែក បើកបរដោយស្វ័យប្រវត្តិ កំពុងដំណើរការដំបូងគេបំផុតនៅចិន (វីដេអូ)

រថភ្លើងរត់ដោយគ្មានខ្សែដែក បើកបរដោយស្វ័យប្រវត្តិ កំពុងដំណើរការសាកល្បងដំបូងគេនៅក្នុងប្រទេសចិន នាក្រុងជូជូវ ខេត្តហូណាន។

Xinhuanet ឲ្យដឹងថា រថភ្លើងនេះជាប្រភេទអេឡិចត្រូនិក រត់លើផ្លូវរថភ្លើងល្បឿងលឿន និងដំណើរការដោយប្រព័ន្ធរថភ្លើងទីក្រុង មានន័យថាវាគ្មានផ្លូវដែកទេ តែវាដំណើរការលើខ្សែរគំនូសពណ៌ស ប្រើបច្ចេកវិទ្យា AI ហើយផ្លូវនេះឆ្លងកាត់បានទាំងរថភ្លើង និង រថយន្តធម្មតា។

រថភ្លើងឥតផ្លូវដែកនេះ មានប្រវែង ៣២ ម៉ែត្រ អាចរត់បានល្បឿនលឿនបំផុត ៧០ គីឡូម៉ែត្រក្នុងមួយម៉ោង អាចដឹកអ្នកដំណើរបាន ៣០០ នាក់ បំពាក់ដោយសេនស័រ ដើម្បីត្រួតពិនិត្យនិងរត់តាមខ្សែពណ៌សដែលគូសទុក។

បច្ចុប្បន្ននេះវាធ្វើដំណើរសាកល្បងរៀងរាល់ ៣.១ គីឡូម៉ែត្រម្តង មាន៤ ស្ថានីយ៍ និងមានគម្រោងរត់ឲ្យយបានមួយជើង ៩ គីឡូម៉ែត្រនៅពេលក្រោយ ដោយមានជើងរថភ្លើងមកបន្តកន្ទុយគ្មានផងដែរ។

ប្រព័ន្ធរថភ្លើងនេះត្រូវបានអភិវឌ្ឍន៍ដោយស្ថាប័ន CRRC Zhuzhou Locomotive ដែលជាក្រុមហ៊ុនផលិតគ្រឿងរថភ្លើងល្បឿងលឿនរបស់ចិន។

លោក​ Feng Jianghua ប្រធានវិស្វកររបស់ CRRC Zhuzhou Locomotive ឲ្យដឹងថា រថភ្លើងនេះត្រូវធ្វើតេស្តជោគជ័យដោយគ្មានឈប់សម្រាករយៈពេល ២៤ ម៉ោងពេញ។

ប្រព័ន្ធបើកបរដោយស្វ័យប្រវត្តិនេះ បំពាក់ជាមួយរថភ្លើង ៣ ទូ និង ៥ ទូ ហើយវាអាចរត់បាន ២៥ គីឡូម៉ែត្រ ក្រោយពេលសាកថ្មបាន ១០ នាទី ជាមួយគ្នានេះ រថភ្លើង ៣ ទូ នឹងដាក់ដំណើរការជាផ្លូវការនៅឆ្នាំក្រោយ

ក្រុមអ្នកអភិវឌ្ឍន៍រថភ្លើងនេះលើកឡើងថា ប្រព័ន្ធរថភ្លើងនេះត្រូវបានចំណាយលុយអស់ ១៥០ លានយ័ន (២២.៦ លានដុល្លារ) ទៅ ២០០ លានយ័ន សម្រាប់ប្រវែងខ្សែមួយគីឡូម៉ែត្រ៕

តោះមកទស្សនាវីដេអូទាំងអស់គ្នាដូចខាងក្រោម៖

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ business-cambodia