ឪឡឹកវៀតណាមសល់រាប់ពាន់តោននៅតាមចម្ការ ព្រោះតែទីផ្សារធ្លាក់ចុះថ្លៃខ្លាំងពេក

កសិករ​វៀតណាម​នៅ​ក្នុង​ខេត្ត Quang Nam និង​ខេត្ត Quang Ngai កំពុង​ប្រឈម​នឹង​ការ​រក​ទីផ្សារ ដើម្បី​លក់​រក​ប្រាក់​ចំណូល​មក​វិញ ខណៈ​តម្លៃ​ឪឡឹក​បាន​ធ្លាក់​ចុះ​មក​នៅ​ចន្លោះ ពី ៨០០​រៀល ដល់ ១២០០​រៀល​ប៉ុណ្ណោះ ក្នុង​មួយ​គីឡូក្រាម។

ការ​ធ្លាក់​ចុះ​នៃ​តម្លៃ​ឪឡឹក​នេះ បាន​ធ្វើ​ឲ្យ​ទិន្នផល​ឪឡឹក​ជិត ៥​ពាន់​តោន ក្នុង​ខេត្ត Quang Nam និង​ខេត្ត Quang Ngai សល់​នៅ​ពាសពេញ​ចម្ការ។

ចំណែក​ខាង​ក្រសួង​ពាណិជ្ជកម្ម​វៀតណាម​បាន​បញ្ជាក់​ថា ការ​ធ្លាក់​ចុះ​នៃ​តម្លៃ​ឪឡឹក​នេះ ដោយសារ​ការ​ប្រមូល​ទិន្នផល​ឪឡឹក​របស់​កសិករ​វៀតណាម គឺ​ស្រប​គ្នា​ជាមួយ​នឹង​ប្រទេស​ចិន ដែល​ជា​ទីផ្សារ​នាំចេញ​ដ៏​ធំ​មួយ​របស់​វៀតណាម សម្រាប់​នាំចេញ​ឪឡឹក៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ kleykley.sabay

error: Content is protected !!