ក្រសួងពាណិជ្ជកម្ម បានបង្ហាញពីប្រទេសចំនួន ៩ ដែលបាននាំចូលប្រេងមកកម្ពុជាបច្ចុប្បន្ននេះ

បច្ចុប្បន្ន​​កម្ពុជា បាន​នាំចូល​ប្រេង​ពីប្រទេសមួយចំនួន​ដូចជា៖ សិង្ហបុរី ថៃ ចិន វៀតណាម អាល្លឺម៉ង់ បារាំង តៃវ៉ាន់ ហុងកុង និងម៉ាឡេស៊ី។ នេះ​បើ​តាម​ការ​ថ្លែង​បញ្ជាក់​របស់​លោក ស៊ាង ថៃ អ្នក​នាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម ឆ្លើយតប​ទៅនឹង​អ្នក​សារព័ត៌មាន នៅក្នុង​សន្និសីទ​១ ​នាព្រឹក​ថ្ងៃទី​១១ ខែ​ឧសភា ឆ្នាំ​២០១៨ នៅ​ក្រសួង​ពាណិជ្ជកម្ម។

(រូបតំណាង)

លោក​បញ្ជាក់​ថា បើ​ទោះបី​ជា​កម្ពុជា​បាន​នាំចូល​ប្រេង​ពី​ច្រើន​ប្រទេស​ក៏ដោយ ប៉ុន្តែ​ការ​កំណត់​តម្លៃ​ប្រេង គឺយក​តាម​ប្រទេស​សិង្ហបុរី ដោយសារ​មាន​ក្រុមហ៊ុន​១នៅ​សិង្ហបុរី ជាអ្នក​ធ្វើ​កិច្ចការ​ទាំង​នេះ ហើយ​ក្រុមហ៊ុន​នាំចូល​ប្រេង​មិនថាតែ​នៅ​កម្ពុជា​នោះទេ សូម្បី​តែ​​ក្រុមហ៊ុន​នៅ​ប្រទេស​មួយ​ចំនួន ក៏ផ្អែក​លើ​តម្លៃ​របស់​ក្រុមហ៊ុន​នៅ​សិង្ហបុរី​ផងដែរ៕

(រូបតំណាង)

(រូបតំណាង)

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ kleykley.sabay

error: Content is protected !!