កក្រើកហ្វេសប៊ុក! បុរសម្នាក់ច្នៃឡាន Mini ពីធុងសាំងចាស់ៗ អាចបើកបរបានម៉ាអេម​​ (វីដេអូ)

ប្រទេសថៃ!​​ គណនីហ្វេសប៊ុកឈ្មោះ Watcharaphong Phaphan បានបង្ហោះវីដេអូរបស់ខ្លួនដែលធ្វើការសាកល្បងបើកបររថយន្ដ Mini Car សម្រាប់ទុកជិះខ្លួនឯង ដោយផលិតមកពីធុងសាំងចាស់ ធ្វើឲ្យមានការផ្ទុះសំណើចដល់អ្នកលេងហ្វេសប៊ុកយ៉ាងច្រើន រហូតដល់មានអ្នកកម្មង់ធ្វើ និងកម្មង់ទិញយ៉ាងច្រើនផងដែរ។

ដោយបុរសរូបនេះមានឈ្មោះថា វ៉ាត់ឆាក់ភុង ផាផាន ផ្ទះលេខ១៦ ផ្លូវ៧ ភូមិណងជីត តំបន់ព្រះធាតុ ស្រុកណាទូន ខេត្តមហាសានខាម ក្នុងប្រទេសថៃ បានយកធុងសាំងចាស់ ដែលមិនប្រើការ មកកាត់ធ្វើជាធុងរថយន្ដ Mini ហើយបានយកមកឆ្នៃដាក់ម៉ាស៊ីនរថយន្ដអាចបើកបរបានពិតៗ ព្រមទាំងតុបតែងលាបពណ៌ ឲ្យមើលទៅឃើញស្អាតផងដែរ។

ដោយគាត់បានសរសេរនៅលើហ្វេសប៊ុករបស់ខ្លួនថា៖ “សិប្បនិម្មិតឆ្នៃពីធុងសាំងដែលគ្មានតម្លៃមកធ្វើជា Mini car ចំណាយមិនលើសពី៦០០ដុល្លារ ក៏អាចក្លាយជារបស់យើងបានហើយ សាកល្បងធ្វើទាំងអស់គ្នាណា”។

រឿងរ៉ាងខាងលើក៏បានល្បីតៗគ្នា ក៏មានមនុស្សជាច្រើនបានចូលមកសាកសួរថាផលិតលក់ឬអត់? ធ្វើឲ្យមានអ្នកសារព័ត៌មានបានចុះទៅដល់ទីកន្លែងត្រួតពិនិត្យ សួររកម្ចាស់របស់រថយន្ដមីនីខាមួយគ្រឿងនេះតែម្ដង។ពេលទៅដល់ជួបម្ចាស់ភ្លាមក៏បានឆ្លើយប្រាប់ថា ដំបូងថានឹងធ្វើឲ្យកូនលេង ប៉ុន្ដែបែរជាមានអ្នកចាប់អារម្មណ៍ច្រើន ព្រោះមើលទៅខុសប្លែកពីគេ ចំណែកសម្ភារវិញមិនថ្លៃប៉ុន្មាននោះទេ មិនដល់ ២ម៉ឺនបាតឡើយ៕

សូមទស្សនាវីដេអូ និងរូបភាពឡាន Mini នេះទាំងអស់គ្នាដូចខាងក្រោមនេះ៖

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ hmernows

error: Content is protected !!