ក្រុមហ៊ុនមានប្រាក់ចំណូលច្រើនជាងគេបំផុតនៅលើពិភពលោក

វាមិនមែនជារឿងងាយទេដែលក្រុមហ៊ុននីមួយៗនៅលើពិភពលោករកប្រាក់ចំនូលច្រើន និងទទួលបានជោគជ័យយូរអង្វែង។ ដែនដីនៃការចែករំលែក សូមលើកយកក្រុមហ៊ុនចំនួន ៣០ ដែលរកប្រាក់ចំនូលបានច្រើនជាងគេបំផុតនៅលើពិភពលោកដូចខាងក្រោម៖

១) ក្រុមហ៊ុន Walmart

ជាក្រុមហ៊ុនផលិតផលលក់រាយ មានទីស្នាក់ការនៅប្រទេសអាមេរិក ព្រមទាំងរកចំនូលបានសរុប ៤៨២, ១៣០ លានដុល្លារអាមេរិក ដោយក្រុមហ៊ុននេះបង្កើតនៅឆ្នាំ ១៩៦២ និងមានបុគ្គលិកសរុប ២,៣០០,០០០ នាក់ (ឆ្នាំ២០១៦)។

២) ក្រុមហ៊ុន State Grid Corporation of China

ជាក្រុមហ៊ុនលក់ឧបករណ៍ប្រើប្រាស់អគ្គិសនី មានទីស្នាក់ការនៅប្រទេសចិន ព្រមទាំងរកចំនូលបានសរុប ៣២៩,៦០១ លានដុល្លារអាមេរិក ដោយក្រុមហ៊ុននេះបានបង្កើតឡើងនៅឆ្នាំ ២០០២ និងមានបុគ្គលិកសរុប ៩២៧,៨៣៩ នាក់ (ឆ្នាំ២០១៥)។

៣) ក្រុមហ៊ុន China National Petroleum Corporation

ជាក្រុមហ៊ុនប្រេង និងឧស្ម័ន មានទីស្នាក់ការនៅប្រទេសចិន ព្រមទាំងរកចំនូលបានសរុប ២៩៩,២៧១ លានដុល្លារអាមេរិក ដោយក្រុមហ៊ុននេះបានបង្កើតឡើងនៅឆ្នាំ ១៩៨៨ និងមានបុគ្គលិកចំនួន ១,៦៣៦,៥៣២ នាក់ (ឆ្នាំ២០១៤)។

៤) ក្រុមហ៊ុន China Petrochemical Corporation

ជាក្រុមហ៊ុនប្រេង និងឧស្ម័ន មានទីស្នាក់ការនៅប្រទេសចិន ព្រមទាំងរកចំនូលបានសរុប ២៩៤,៣៤៤ លានដុល្លារអាមេរិក ដោយក្រុមហ៊ុននេះបានបង្កើតឡើងនៅឆ្នាំ ១៩៩៨ និងមានបុគ្គលិកចំនួន ៨១០,៥៣៨ នាក់។

៥) ក្រុមហ៊ុន Royal Dutch Shell

ជាក្រុមហ៊ុនប្រេង និងឧស្ម័ន មានទីស្នាក់ការនៅប្រទេសហូឡង់ ព្រមទាំងរកចំនូលបានសរុប ២៧២,១៥៦ លានដុល្លារអាមេរិក ដោយក្រុមហ៊ុននេះបានបង្កើតឡើងនៅឆ្នាំ ១៩០៧ និងមានបុគ្គលិកចំនួន ៩៣,០០០ នាក់ (ឆ្នាំ២០១៦)។

៦) ក្រុមហ៊ុន ExxonMobil

ជាក្រុមហ៊ុនប្រេង និងឧស្ម័ន មានទីស្នាក់ការនៅប្រទេសអាមេរិក ព្រមទាំងរកចំនូលបានសរុប ២៤៦,២០៤ លានដុល្លារអាមេរិក ដោយក្រុមហ៊ុននេះបានបង្កើតឡើងនៅឆ្នាំ ១៩៩៩ និងមានបុគ្គលិកចំនួន ៧៣,៥០០ នាក់ (ឆ្នាំ២០១៦)។

៧) ក្រុមហ៊ុន Volkswagen Group

ជាក្រុមហ៊ុនឡាន មានទីស្នាក់ការនៅប្រទេសអាឡឺម៉ង់ ព្រមទាំងរកចំនូលបានសរុប ២៣៦,៦០០ លានដុល្លារអាមេរិក ដោយក្រុមហ៊ុននេះបានបង្កើតឡើងនៅឆ្នាំ ១៩៣៧ និងមានបុគ្គលិកចំនួន ៦២៦,៧១៥ នាក់ (ឆ្នាំ២០១៦)។

៨) ក្រុមហ៊ុន Toyota

ជាក្រុមហ៊ុនឡាន មានទីស្នាក់ការនៅប្រទេសជប៉ុន ព្រមទាំងរកចំនូលបានសរុប ២៣៦,៥៩២ លានដុល្លារអាមេរិក ដោយក្រុមហ៊ុននេះបានបង្កើតឡើងនៅឆ្នាំ ១៩៣៧ និងមានបុគ្គលិកចំនួន ៣៤៨,៨៧៧ នាក់ (ឆ្នាំ២០១៦)។

៩) ក្រុមហ៊ុន Apple Inc.

ជាក្រុមហ៊ុនអេឡិចត្រូនិច មានទីស្នាក់ការនៅប្រទេសអាមេរិច ព្រមទាំងរកចំនូលបានសរុប ២៣៣,៧១៥ លានដុល្លារអាមេរិក ដោយក្រុមហ៊ុននេះបានបង្កើតឡើងនៅឆ្នាំ ១៩៧៦ និងមានបុគ្គលិកចំនួន ១១៥,០០០ នាក់ (ឆ្នាំ២០១៦)។

១០) ក្រុមហ៊ុន BP

ជាក្រុមហ៊ុនប្រេង និងឧស្ម័ន មានទីស្នាក់ការនៅប្រទេសអង់គ្លេស ព្រមទាំងរកចំនូលបានសរុប ២២៥,៩៨២ លានដុល្លារអាមេរិក ដោយក្រុមហ៊ុននេះបានបង្កើតឡើងនៅឆ្នាំ​១៩០៨ និងមានបុគ្គលិកចំនួន ៧៤,៥០០ នាក់ (ឆ្នាំ២០១៦)។

១១) ក្រុមហ៊ុន Berkshire Hathaway

ជាក្រុមហ៊ុនវិនិយោគចម្រុះ មានទីស្នាក់ការនៅប្រទេសអាមេរិច ព្រមទាំងរកចំនូលបានសរុប ២១០,៨២១ លានដុល្លារអាមេរិក ដោយក្រុមហ៊ុនបានបង្កើតឡើងនៅឆ្នាំ​ ១៨៣៩ និងមានបុគ្គលិកចំនួន ៣៦៧,៧០០ នាក់ (ឆ្នាំ២០១៦)។

១២) ក្រុមហ៊ុន McKesson Corporation

ជាក្រុមហ៊ុន​ថែទាំ​សុខភាព មានទីស្នាក់ការនៅប្រទេសអាមេរិច ព្រមទាំងរកចំនូលបានសរុប ១៩២,៤៨៧ លានដុល្លារអាមេរិក ដោយក្រុមហ៊ុននេះបានបង្កើតឡើងនៅឆ្នាំ ១៨៣៣ និងមានបុគ្គលិកចំនួន ៦៨,០០០ នាក់ (ឆ្នាំ២០១៦)។

១៣) ក្រុមហ៊ុន Samsung Electronics

ជាក្រុមហ៊ុនអេឡិចត្រូនិច មានទីស្នាក់ការនៅប្រទេសកូរ៉េខាងត្បូង ព្រមទាំងរកចំនូលបានសរុប ១៧៧,៤៤០ លានដុល្លារអាមេរិក ដោយមានក្រុមហ៊ុននេះបានបង្កើតឡើងនៅឆ្នាំ ១៩៦៩ និងមានបុគ្គលិកចំនួន ៣៩២,៣០៥ នាក់ (ឆ្នាំ២០១៦)។

១៤) ក្រុមហ៊ុន Glencore

ជាក្រុមហ៊ុនរ៉ែ មានទីស្នាក់ការនៅប្រទេសស្វីស ព្រមទាំងរកចំនូលបានសរុប ១៧០,៤៩៧ លានដុល្លារអាមេរិក ដោយក្រុមហ៊ុននេះបានបង្កើតនៅឆ្នាំ ១៩៧៤ និងមានបុគ្គលិកចំនួន ១៥៤,៨៣២ នាក់ (ឆ្នាំ ២០១៦)។

១៥) ក្រុមហ៊ុន Industrial and Commercial Bank of China

ជាក្រុមហ៊ុនប្រភេទធនាគារ មានទីស្នាក់ការនៅប្រទេសចិន ព្រមទាំងរកចំនូលបានសរុប ១៦៧,២២៧ លានដុល្លារអាមេរិក ដោយក្រុមហ៊ុននេះបានបង្កើតឡើងនៅឆ្នាំ ១៩៨៤ និងមានបុគ្គលិកចំនួន ៤៦៦,៣៤៦ នាក់ (ឆ្នាំ២០១៥)។

១៦) ក្រុមហ៊ុន Daimler AG

ជាក្រុមហ៊ុនឡាន មានទីស្នាក់ការនៅប្រទេសអាឡឺម៉ង់ ព្រមទាំងរកចំនូលបានសរុប ១៦៥,៨០០ លានដុល្លារអាមេរិក ដោយក្រុមហ៊ុននេះបានបង្កើតឡើងនៅឆ្នាំ ២០០៧ និងមានបុគ្គលិកចំនួន ២៨៤,៤៨២ នាក់ (ឆ្នាំ២០១៦)។

១៧) ក្រុមហ៊ុន UnitedHealth Group

ជាក្រុមហ៊ុនថែទាំសុខភាព មានទីស្នាក់ការនៅប្រទេសអាមេរិក ព្រមទាំងរកចំនូលបានសរុប ១៥៧,១០៧ លានដុល្លារអាមេរិក ដោយក្រុមហ៊ុននេះបានបង្កើតឡើងនៅឆ្នាំ ១៩៧៧ និងមានបុគ្គលិកចំនួន ២៣០,០០០ នាក់ (ឆ្នាំ២០១៦)។

១៨) ក្រុមហ៊ុន CVS Health

ជាក្រុមហ៊ុនផលិតផលលក់រាយ មានទីស្នាក់ការនៅប្រទេសអាមេរិក ព្រមទាំងរកចំនូលបានសរុប ១៥៣,២៩០ លានដុល្លារអាមេរិក ដោយក្រុមហ៊ុននេះបានបង្កើតឡើងនៅឆ្នាំ ១៩៩៦ និងមានបុគ្គលិកចំនួន ១៥៨,០០០ នាក់ (ឆ្នាំ២០១៦)។

១៩) ក្រុមហ៊ុន Exor

ជាក្រុមហ៊ុនប្រភេទធនាគារ មានទីស្នាក់ការនៅប្រទេសហូឡង់ ព្រមទាំងរកចំនូលបានសរុប ១៥២,៥៩១ លានដុល្លារអាមេរិក ដោយក្រុមហ៊ុននេះបានបង្កើតឡើងនៅឆ្នាំ ១៩២៧ និងមានបុគ្គលិកចំនួន ៣០២,៥៦២ នាក់ (ឆ្នាំ២០១៥)។

២០) ក្រុមហ៊ុន General Motors

ជាក្រុមហ៊ុនឡាន មានទីស្នាក់ការនៅប្រទេសអាមេរិក ព្រមទាំងរកចំនូលបានសរុប ១៥២,៣៥៦ លានដុល្លារអាមេរិក ដោយក្រុមហ៊ុននេះបានបង្កើតឡើងនៅឆ្នាំ ១៩០៨ និងមានបុគ្គលិកចំនួន ២១៥,០០០ នាក់ (ឆ្នាំ២០១៦)។

២១) ក្រុមហ៊ុន Ford Motor Company

ជាក្រុមហ៊ុនឡាន មានទីស្នាក់ការនៅប្រទេសអាមេរិក ព្រមទាំងរកចំនូលបានសរុប ១៤៩,៥៥៨ លានដុល្លារអាមេរិក ដោយក្រុមហ៊ុននេះបានបង្កើតឡើងនៅឆ្នាំ​១៩០៣ និងមានបុគ្គលិកចំនួន ២០១,០០០ នាក់ (ឆ្នាំ២០១៦)។

២២) ក្រុមហ៊ុន China Construction Bank

ជាក្រុមហ៊ុនប្រភេទធនាគារ មានទីស្នាក់ការនៅប្រទេសចិន ព្រមទាំងរកចំនូលបានសរុប ១៤៧,៩១០ លានដុល្លារអាមេរិក ដោយមានក្រុមហ៊ុននេះបានបង្កើតឡើងនៅឆ្នាំ ១៩៥៤ និងមានបុគ្គលិកចំនួន ៣៦៩,១៨៣ នាក់។

២៣) ក្រុមហ៊ុន AT&T

ជាក្រុមហ៊ុនទូរគមនាគមន៍ មានទីស្នាក់ការនៅប្រទេសអាមេរិក ព្រមទាំងរកចំនូលបានសរុប ១៤៦,៨០១ លានដុល្លារអាមេរិក ដោយក្រុមហ៊ុននេះបានបង្កើតឡើងនៅឆ្នាំ ១៩៨៣ និងមានបុគ្គលិកចំនួន ២៧៣,០០០ នាក់។

២៤) ក្រុមហ៊ុន Total S.A.

 

ជាក្រុមហ៊ុនប្រេង និងឧស្ម័ន មានទីស្នាក់ការនៅប្រទេសបារាំង ព្រមទាំងរកចំនូលបានសរុប​ ១៤៣,៤២១ លានដុល្លារអាមេរិក ដោយក្រុមហ៊ុននេះបានបង្កើតឡើងនៅឆ្នាំ ១៩២៤ និងមានបុគ្គលិកចំនួន ១០២,១៦៨ នាក់ (ឆ្នាំ២០១៦)។

២៥) ក្រុមហ៊ុន Foxconn

ជាក្រុមហ៊ុនអេឡិចត្រូនិច មានទីស្នាក់ការនៅប្រទេសតៃវ៉ាន់ ព្រមទាំងរកចំនូលបានសរុប ១៤១,២១៣ លានដុល្លារអាមេរិក ដោយក្រុមហ៊ុននេះបានបង្កើតឡើងនៅឆ្នាំ ១៩៧៤ និងមានបុគ្គលិកចំនួន ១,៣០០,០០០ នាក់ (ឆ្នាំ២០១៥)។

២៦) ក្រុមហ៊ុន General Electric

ជាក្រុមហ៊ុនវិនិយោគចម្រុះ មានទីស្នាក់ការនៅប្រទេសអាមេរិក ព្រមទាំងរកចំនូលបានសរុប ១៤០,៣៨៩ លានដុល្លារអាមេរិក ដោយក្រុមហ៊ុននេះបានបង្កើតឡើងនៅឆ្នាំ ១៨៩២ និងមានបុគ្គលិកចំនួន ៣៣៣,០០០ នាក់ (ឆ្នាំ២០១៦)។

២៧) ក្រុមហ៊ុន China State Construction Engineering

ជាក្រុមហ៊ុនសំណង់ មានទីស្នាក់ការនៅប្រទេសចិន ព្រមទាំងរកចំនូលបានសរុប ១៤០,១៥៩ លានដុល្លារអាមេរិក ដោយក្រុមហ៊ុននេះបានបង្កើតឡើងនៅឆ្នាំ ១៩៥៧ និងមានបុគ្គលិកចំនួន ២៤១,៤៧៤ នាក់។

២៨)​ ក្រុមហ៊ុន AmerisourceBergen

ជាក្រុមហ៊ុនលក់ថ្នាំពេទ្យ មានទីស្នាក់ការនៅប្រទេសអាមេរិក ព្រមទំាងរកចំនូលបានសរុប ១៣៥,៩៦២ លានដុល្លារអាមេរិក ដោយក្រុមហ៊ុននេះបានបង្កើតឡើងនៅឆ្នាំ ២០០១ និងមានបុគ្គលិកចំនួន ១៦,៥០០ នាក់ (ឆ្នាំ២០១៥)។

២៩) ក្រុមហ៊ុន Agricultural Bank of China

ជាក្រុមហ៊ុនប្រភេទធនាគារ មានទីស្នាក់ការនៅប្រទេសចិន ព្រមទាំងរកចំនួលបានសរុប ១៣៣,៤១៩ លានដុល្លារអាមេរិក ដោយក្រុមហ៊ុននេះបានបង្កើតឡើងនៅឆ្នាំ​១៩៥១ និងមានបុគ្គលិកចំនួន ៥០៨,៧២៦ នាក់។

៣០) ក្រុមហ៊ុន Verizon Communications

ជាក្រុមហ៊ុនទូរគមនាគមន៍ មានទីស្នាក់ការនៅប្រទេសអាមេរិក ព្រមទាំងរកចំនូលបានសរុប ១៣១,៦២០ លានដុល្លារអាមេរិក ដោយក្រុមហ៊ុនបានបង្កើតឡើងនៅឆ្នាំ ១៩៨៣ និងមានបុគ្គលិកចំនួន ១៦២,០០០ នាក់ (ឆ្នាំ២០១៦)៕

 

ប្រែសម្រួលដោយ៖ លោក ប៊ុត ហេង

ប្រភព៖ fortune, wikipedia

Leave a Reply

Your email address will not be published. Required fields are marked *