សាហាវណាស់! ត្រឹមភ្លៀងមួយមេសោះ ធ្វើឱ្យមានទឹកជំនន់ធំខូចខាតទ្រព្យសម្បត្តិធ្ងន់ធ្ងរ (វីដេអូ)

កាសែតរាយការណ៍ពីមូលហេតុទឹកជំនន់យ៉ាងឆាប់រហ័សនៅក្នុងក្រុងអាំងការា នៃរាជធានីរបស់ទួរគី មានរូបភាព វីដេអូ ផ្សព្វផ្សាយនាទីដ៏រន្ធត់ ខ្សែរទឹកហូរបណ្តាលអោយលិចរថយន្តច្រើនគ្រឿងនៅតាមផ្លូវ ខណៈមនុស្សព្យាយាមបើកទ្វារចេញពីក្នុងឡានទាំងលំបាក ចំណែកប៉ូលីសក្រុងបានចុះប្រតិបត្តិជួយជនរងគ្រោះដែលជាប់នៅកណ្តាលផ្លូវ។

ហេតុការណ៍ដែលបាននិយាយនេះកើតឡើងនៅថ្ងៃសោរ៍ មានអ្នករបួស៦នាក់ ដោយរថយន្ត និងយានយន្តផ្សេងៗរួមទាំងហាងទំនិញដែលខូចខាតមកពីទឹកជំនន់ សរុបមាន យានយន្តច្រើនជាង ១៦០ គ្រឿង ហាងទំនិញច្រើនជាង ២៥ ហាង។

លោក មុដតាហ្វា ធូណាអភិបាលក្រុងអាំងការា មានប្រសាសន៍ថា មហន្តរាយធម្មជាតិ បែបនេះមិនធ្លាប់កើតឡើងពីមុនមកទេ ប៉ូលីសនិយាយថាតាមរយៈរូបភាពនេះ គិតថាភ្លៀងធ្លាក់រយះពេល៣ម៉ោង ប៉ុន្តែការពិត ភ្លៀងធ្លាក់ចុះត្រឹម៩នាទី បង្ករមហន្តរាយទឹកជំនន់យ៉ាងឆាប់រហ័ស។ ផ្នែកឧតុនិយមនិយាយថា ភ្លៀងធ្លាក់ផ្គរលាន់អាចកើតឡើងរាល់សប្តាហ៍ជាច្រើនថ្ងៃ៕

តោះមកទស្សនាវីដេអូទាំងអស់គ្នា៖ 

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ komsandaily