ញាក់សាច់! កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ហាត់ប្រាណសុទ្ធតែលើកទម្ងន់ធ្ងន់ (វីដេអូ)

ទីផ្សាររបស់កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ហាក់មិនថមថយសោះ បើទោះបីជារូបលោកផ្លាស់ទៅជ្រកក្រោមផលិតកម្មថ្មីក៏ដោយ ហើយអ្វីដែលពិសេសនោះទៀត លោកក៏បានបង្ហាញពីមុខមាត់ពិតនៃប្រពន្ធ និងកូនៗជាសាធារណៈទៅដល់មហាជនក៏ដោយ។

បើនិយាយពីការងារសង្គមវិញ ម្ចាស់បទ ស្ទឹងត្រែងបងអើយ រូបនេះ ហាក់សកម្មខ្លាំងណាស់ ទាំងការជួយអ្នកសិល្បៈដទៃ និងជួយសាងសង់ហេដ្ឋារចនាសម្ព័ន្ធក្នុងសង្គមផ្សេងៗ។

ក្រឡេកមើលពីរូបរាងរបស់លោកកាលពីអតីតកាលហាក់ខុសគ្នាឆ្ងាយណាស់ ដោយពីមុនលោកមានរូបរាងស្គម និងមុខបាក់ហាក់បីដូចជាមនុស្សខ្វះជីវជាតិអ៊ីចឹង។ តែបើមើលរូបរាងរបស់លោកសព្វថ្ងៃនេះ អ្នកគាំទ្រហាក់ស្ទើរមិនជឿថាថា រូបរាងរបស់លោកខុសគ្នាខ្លាំងពីប្រៀបធៀបពីមុន និងសព្វថ្ងៃ។ គួរបញ្ជាក់ផងដែរថា បើទោះបីជាលោកមានប្រពន្ធ និងកូនៗទៅហើយក្តី តែរូបរាងរបស់លោកកាន់តៃសង្ហា និងមានសាច់ដុំធំៗមិនចាញ់តារាផ្សេងៗទៀតនោះទេ។

ខេមរៈ សិរីមន្ត រូបរាងពីមុន និងឥឡូវ (ពីឆ្វេងមកស្តាំ)

មួយរយៈពេលនេះកំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ហាក់បញ្ចេញវីដេអូពីសកម្មភាពនៃការហាត់ប្រាណ ដូចនេះធ្វើឱ្យសាច់ដុំរបស់លោកកាន់តែធំ និងមាំមួនល្អណាស់ ហើយអ្វីដែលពិសេសជាងនេះទៀត លោកហាត់សុទ្ធតែលើកទម្ងន់ធ្ងន់ៗបន្ថែមទៀត។ ដើម្បីកុំឱ្យខាតពេលយូរ តោះមកមើលវីដេអូ និងរូបភាពរបស់លោកសព្វថ្ងៃនេះដូចខាងក្រោម

 

អត្ថបទដោយ៖ លោក ប៊ុត ហេង

error: Content is protected !!