រូបមន្តដែលធ្វើឱ្យបុគ្គលិកក្នុងស្ថាប័នខិតខំធ្វើការ ពីអ្នកជំនាញអភិវឌ្ឍន៍មនុស្ស Christopher Lee

បុគ្គលិកប្រៀបដូចជាសសៃរឈាមនៃស្ថាប័នឬក្រុមហ៊ុនមួយ។ បើបុគ្គលិកល្អ ក្រុមហ៊ុននិងកាន់តែរីកចម្រើន។

លោក Christopher Lee ស្ថាបនិក​នៃ​អង្គការ HEDC អន្តរជាតិ និងជាអ្នកជំនាញអភិវឌ្ឍន៍មនុស្ស បានលើកឡើងថា៖ «ស្ថាប័នមួយរឹងមាំ វាអាស្រ័យលើបុគ្គលិ​ក ហើយបុគ្គលិល្អ វាអាស្រ័យលើរបៀបរបបនៃការគ្រប់គ្រង ការជំរុញលើកទឹកចិត្ត ការផ្តល់ក្តីស្រឡាញ់ និងការឲ្យតម្លៃទៅលើបុគ្គលិកនឹងធ្វើឲ្យពួកគេយល់ថា ការងារក្រុមហ៊ុន ក៏ដូចជាការងារផ្ទាស់ខ្លួនយើងដែរ។ បើរក្រុមហ៊ុនយើងរីកចម្រើន នោះខ្លួនយើងនឹងអភិវឌ្ឃន៍ផងដែរ»។

« យើងត្រូវព្យាយាមពន្យល់ពួកគេឲ្យយល់ពីគោលដៅច្បាស់លាស់ យល់ពីតម្លៃនូវអ្វីដែលពួកគេកំពុងធ្វើ វានឹងអាចជម្រុញទឹកចិត្តពួកគេកាន់តែខ្លាំង» លោកបន្ថែម។

បុគ្គលិកមួយចំនួន មិនសូវបានយល់ពីតម្លៃការងារដែលពួកគេកំពុងបំពេញទេ ពួកគេធ្វើការគ្រាន់តែដើម្បីប្រាក់ខែចុងខែប៉ុណ្ណោះ ឬក៏ធ្វើតែតាមតែបញ្ជា​ តាមការចាត់តាំងពីមេ មិនបានយកចិត្តទុកដាក់រៀនសូត្រនូវអ្វីដែលខ្លួនកំពុងធ្វើឡើយ។ ចឹងហើយបានជាការជំរុញលើកទឹកចិត្ត ពន្យល់ណែនាំ និងការផ្តល់នូវក្តីស្រឡាញ់ចំពោះបុគ្កលិកវាមានសារៈសំខាន់ណាស់។

លោក Christopher បានសង្កត់ធ្ងន់ថា៖ «បើសិនជាពួកគេ យល់ច្បាស់អំពីសារៈសំខាន់នៃការងាររបស់ពួកគេហើយ​ ពួកគេនឹងខិតខំតស៊ូជម្នៈរាល់ឧបសគ្គដើម្បីអភិវឌ្ឍសមត្ថភាព គេមើលឃើញពីក្តីស្រម៉ៃ ហើយវានឹងកាន់តែរុញច្រានទឹកចិត្តពួកគេនៅក្នុងការងារនោះ ព្រោះពូកគេបានយល់ថា ការធ្វើការងារគឺដើម្បីអភិវឌ្ឍខ្លួន មិនមែនដើម្បីតែប្រាក់ខែចុងខែប៉ុណ្ណោះទេ»៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ business-cambodia