តោះមកដឹងពីរបៀបធ្វើម្ហូប “ជ្រក់ត្រចៀកជ្រូក” ឃើញហើយពិតជាស្រក់ទឹកមាត់មិនខាន (វីដេអូ)

គ្រាន់តែលឺចំណងជើង “ជ្រក់ត្រចៀកជ្រូក” យើងខ្ញុំជឿជាក់ថា អ្នកទាំងអស់គ្នាពិតជាចង់ញុំា និងចង់ធ្វើម្ហូបនេះ ដើម្បីចំអិនសម្រាប់គ្រួសារពិសាជាក់ជាមិនខាន។ ថ្ងៃនេះ ដែនដីនៃការចែករំលែក សូមបង្ហាញអ្នកទាំងអស់គ្នាពីរបៀបនៃការធ្វើម្ហូបដ៏ឈ្ងុយឆ្ងាញ់មួយនេះដូចខាងក្រោម៖

គ្រឿងផ្សំ៖

ត្រចៀកជ្រូក ,គល់ស្លឹកគ្រៃ 4 គល់ ដំអោយបែក កាត់ខ្លី, ខ្ញី ហាន់ស្តើងៗ, ខ្ទឹមស ៥-១០ កំពឹស ហាន់ស្តើងៗ,រំដេង, ម្ទេស តាមចំនូលចិត្ត, អំបិល ,ទឹកក្រូចឆ្មារ , ស្ករស ,អំបិល ,ទឹកត្រី ,ឆៃថាវ ១ មើម ហាន់ជាចង្វាមូល (ដាក់ក៏បានមិនដាក់ក៏បាន),ការ៉ុត ១ មើម ហាន់ជាចង្វាមូល (ដាក់ក៏បានមិនដាក់ក៏បាន), ម្ទេសហាវៃ (ក្រហម ខៀវ) ១ ផ្លែតូច ហាន់តូចៗល្មម។

វិធីធ្វើ៖
1- ដាក់ត្រចៀកជ្រូកស្ងោរជាមួយ គល់ស្លឹកគ្រៃ ខ្ញីរំដេង អោយឆ្អឹន (កុំអោយផុយពេក) រួចស្រង់យកមកត្រាំក្នុងទឹកកក ប្រហែល ១០ ទៅ ២០ នាទី។
2- យកត្រចៀកជ្រូកមកហាន់ជាចំនិតតូចល្មម រួចទុកមួយអន្លើ។

3- បុកម្ទេសនឹងខ្ទឹមលាយគ្រឿងផ្សំ លាយចូលគ្នា ភ្លក់មើលម៉ាល្មម។
4- យកត្រចៀកជ្រូកដែលហាន់រួចដាក់ចូលក្នុងកែវមានគ្រប រួចដាក់ ទឹកត្រីបុកចូលទាំងអស់ រួចយក កូរអេាយសព្វ បិទគំរបអោយជិត ទុកចោល ១ម៉ោង ទៅ ២ ម៉ោង អាចទទួលទានបានហើយ៕

តោះមកទស្សនាវីដេអូដូចខាងក្រោមទាំងអស់គ្នា៖

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ romchong.today

error: Content is protected !!