ឡូយកប់! លោក ណូយ វ៉ាន់ណេត បញ្ចេញក្បាច់រាំមួយអស់ដៃតែម្តង ក្នុងថ្ងៃបុណ្យបច្ច័យបួន (វីដេអូ)

កាលពីម្សិលមិញ តារាជើងចាស់ ណូយ វ៉ាន់ណេត ត្រូវបានគ្រួសារប្រារព្ធពិធីបុណ្យបច្ច័យបួនជូនលោក ដោយប្រព្រឹត្តទៅយ៉ាងអធិកអធម និងមានភ្ញៀវទាំងទីជិត និងទីឆ្ងាយ បានចូលរួមជាច្រើនកុះករ។

មិនត្រឹមតែប៉ុណ្ណោះ មានតារាជាច្រើនដួងបានបង្ហាញមុខនៅក្នុងកម្មវិធីរបស់តារាជើងចាស់រូបនេះផងដែរ  ហើយម្នាក់ៗបានតែងខ្លួនយ៉ាងស្រស់ស្អាត និងសាកសមក្នុងឈុតសម្លៀកបំពាក់បែបប្រពៃណី។

ជាក់ស្តែងក្នុងវីដេអូឃ្លីបមួយនៅលើបណ្តាញសង្គមនៃកម្មវិធីនេះ  គេឃើញមានការរាំលេងកម្សាន្តជាមួយនឹងភ្ញៀវកិត្តយសជាច្រើន  សូម្បីតារាជើងចាស់លោកណូយ វ៉ានណេត ក៏បានបញ្ចេញក្បាច់រាំបែបបុរាណមួយអស់ដៃដែរ ជាមួយនឹងភ្ញៀវទាំងឡាយដែលបានចូលរួម ដែលពិតជាញ៉ាំងឱ្យកម្មវិធី ពិតជាមានភាពសប្បាយរីករាយ  និងធ្វើឱ្យរូបលោកសប្បាយចិត្តមិនស្ទើរនោះទេ ព្រោះមានភ្ញៀវចូលរួម ផ្តល់ភាពសប្បាយរីករាយយ៉ាងដូច្នេះ៕

សូមទស្សនាវីដេអូរបស់លោកក្នុងពិធីបុណ្យមួយនេះរូបតារារូបនេះខាងក្រោម៖

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ khmerload