ឡូយកប់! កូនប្រុសលោក ព្រាប សុវត្ថិ ធ្វើត្រាប់តាមឪពុកពេលកំពុងថតបង្ហាញម៉ូត (វីដេអូ)

កំពូលតារាចម្រៀងដ៏ល្បីល្បាញលោក ព្រាប សុវត្ថិ ជាតារាមួយដែលជោគជ័យលើការងារ និងគ្រួសារ ពីព្រោះលោកអាចឈរជើងក្នុងវិស័យសិល្បៈជាង២០ឆ្នាំមកហើយ ដោយរក្សារនូវភាពល្បីល្បាញជានិច្ច ហើយជាពិសេសលោកគឺជាតារាម្នាក់ដែលពុំមានលេចលឺដំណឹងរកាំរកូសរឿងគ្រួសារអ្វីនោះទេ។

បើទោះបីខ្លួនបានជោគជ័យក្នុងវិស័យសិល្បៈក៏ដោយ តែរូបលោកក៏ឆ្លៀតឱកាសដើម្បីដឹកដៃកូនប្រុសទាំង៣នាក់ មកធ្វើជាតារាចម្រៀងក្នុងផលិតកម្មដែលខ្លួនកំពុងជ្រកនោះដែរ ពីព្រោះពួកគេទាំង៣នាក់នោះ សុទ្ធតែមានដុងពីកំណើតទៅលើវិស័យមួយនេះ។

បើក្រឡេកទៅមើលពីទេព្យកោសល្យ និងចំណង់ចំណូលចិត្តកូនប្រុសទាំង៣របស់លោក គឺមិនធ្វើឱ្យឪពុកអស់សង្ឃឹមនោះទេ។ មិនទាន់បានមួយឆ្នាំផង កូនប្រុសរបស់លោកទាំងបីនាក់នោះ មានទីផ្សារខ្លាំង និងល្បីល្បាញប្រហាក់ប្រហែលឪពុកទៅហើយ។ ហើយអ្វីដែលពិសេសនោះគឺ ពួកគេទាំង៣ ស៊ីថ្លៃមិនចាញ់តារារៀមច្បងល្បីមួយចំនួននោះទេ។

បើនិយាយពីរឿងគ្រួសារវិញ កំពូលតារាចម្រៀង ព្រាប សុវត្ថិ កាន់តែមានសុភមង្គលបន្ថែមទៀត ខណៈពេលខ្លះកូនៗរបស់លោក ហ៊ានលេងសើចជាមួយឪពុកក្នុងពេលកំពុងសម្តែង។ ជាក់ស្តែង បើមើលទៅលើវីដេអូរបស់លោកបង្ហោះក្នុងបណ្តាញសង្គម បង្ហាញពីភាពស្និតស្នាលរូបលោកជាមួយនឹងកូនប្រុសរបស់លោកឈ្មោះ សុវត្ថិ មុនីនាគ ហ៊ានធ្វើតាមកាយវិការដែលឪពុកកំពុងថតបង្ហាញម៉ូតនៅក្នុង studio៕

តោះមកទស្សនាវីដេអូ និងរូបភាពទាំងអស់គ្នា៖

 

អត្ថបទដោយ៖ លោក ប៊ុត ហេង