ទីបំផុត! តារាសម្ដែងនិងជាម៉ូដែល យូ​ ឌីស្កូ​ ទៅព្យាបាលជំងឺនៅប្រទេសឥណ្ឌាយប់នេះហើយ

ក្ដៅៗមុននេះបន្តិចលោក ហេង ឡុង បានប្រកាសក្ដែងៗលើបណ្ដាញសង្គមថា តារាសម្ដែងនិងជាម៉ូដែលល្បីឈ្មោះលោក យូ​ ឌីស្កូ​ នឹងចេញទៅព្យាបាលនៅប្រទេសឥណ្ឌា នាយប់នេះហើយ។

នេះបើយោងតាមអត្ថន័យសារដែលលោកបានបង្ហោះ៖ 

« ពត៌មានក្តៅ យូ​ ឌីស្កូចេញទៅប្រទេសឥណ្ឌាព្យាបាលយប់នេះហើយ សុំបងប្អូនជួយស៊ែរ ជូនពរគាត់វះកាត់ឲ្យបានជោគជយ័ផង សុំអរគុណដល់ទេវតារស់ទាំងពីរអង្គចេញថ្លៃព្យាបាល​​បង្គ្រប់»

ដំណឹងនេះបានធ្វើឲ្យអ្នកគាំទ្រជាច្រើន មានក្ដីរំភើបជាខ្លាំង នឹងសង្ឃឹមថាក្រោយទទួលការព្យាបាលតារាសម្ដែងរូបនេះ នឹងអាចជាសះស្បើយពីជំងឺដ៏កាចសាហាវមួយនេះបាន។

គួរម្លឹកដែរថាលោក យូ​ ឌីស្កូ​ បានផ្អាកពីការសម្ដែងអស់រយៈពេលជាច្រើនខែ ដោយសារលោក មានជំងឺត្រង់ផ្នែក ក្រលៀន ទឹកនោមប្រៃ និងឈាមស ឡើងខ្ពស់ ជាហេតុធ្វើឲ្យតារាប្រុសនេះ បង្ខំចិត្តផ្លាស់ប្ដូរឈាមជាប្រចាំ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ khmerload

error: Content is protected !!