ឡូយកប់! មាស សុខសោភា និងខេម ច្រៀងគោករួមគ្នាលើកដំបូង ពិតជាពីរោះខ្លាំងណាស់ (វីដេអូ)

កំពូលតារាចម្រៀងស្រីល្បីលំដាប់ជួរមុខកញ្ញា មាស សុខសោភា កំពុងទទួលបានប្រិយភាពខ្លាំងឡើង ស្របពេលទីផ្សារសិល្បៈកំពុងមានការប្រកួតប្រជែងខ្លាំង។

ឯតារារួមទ្រនំ លោក ខេម វិញ ក៏ត្រូវបានអ្នកគាំទ្រ កោតសរសើរមិនឈប់ ពីទេពកោសល្យ និងទឹកដមសម្លេងក្នុងការបកស្រាយចម្រៀង ដែលបទលោកមួយណា ក៏ល្បីមិនចាញ់តារាដទៃដែរ។

ទន្ទឹមគ្នានេះដែរ តារាស្រីប្រុសមួយគូនេះ ក៏បានចាប់ដៃគ្នា ច្រៀងបទបែបប្រពៃណី ដែលមានចំណងជើងថា«ឲ្យអត់ស្រឡះទៅ» ជាចង្វាក់រាំវង់ សម្រាប់អបអរពិធីបុណ្យចូលឆ្នាំខ្មែរកន្លងទៅ។

អ្វីដែលពិសេស និងគួរឲ្យសរសើរនោះ ពួកគេ បានលើកយកបទថ្មីនេះ មកច្រៀងគោក រួមគ្នា លើកដំបូង ធ្វើឲ្យអ្នកទស្សនា ពិសេសអ្នកលេងបណ្ដាញសង្គម មានការភ្ញាក់ផ្អើលមែនទែន ព្រោះតែសម្លេងច្រៀងគោក អ្នកទាំង២ ពិតជាពិរោះខ្លាំង មិនចាញ់ពេលឡើងសម្ដែងលើឆាក ឬថតដាក់ឌីស លក់លើទីផ្សារឡើយ៕

ចង់ជ្រាបច្បាស់ទស្សនាវីដេអូទាំងអស់គ្នា ៖

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ khmerload