ញាក់សាច់! ក្រុមហ៊ុន Facebook ចំណាយ ២ម៉ឺនដុល្លារក្នុងមួយថ្ងៃ ដើម្បីការពារ Mark Zuckerberg

បើយោងតាមរបាយការណ៍មួយរបស់ក្រុមហ៊ុន ហ្វេសប៊ុក ចេញផ្សាយថ្មីនេះបានឲ្យដឹងថា ការចំណាយលើការការពារសន្តិសុខផ្ទាល់ខ្លួនរបស់ ប្រធានរបស់ក្រុមហ៊ុនយក្សមួយនេះគឺ លោក Mark Zuckerberg បានកើនទ្បើងជាង ៥០%បើធៀបនឹងឆ្នាំ ២០១៦ ពោលគឺប្រមាណជាង ២មុឺនដុល្លារអាមេរិកឯនោះ។

ក្នុងមួយថ្ងៃត្រូវចំណាយប្រមាណ ២មឺុនដុល្លារ ហើយក្នុងមួយឆ្នាំពេញ គឺអស់ជាង ៧.៣ លានដុល្លារ ពោលគឺខ្ពស់ជាងការចំណាយលើការការពារសន្តិសុខ របស់នាយកប្រតិបតិ្ត ផ្សេងៗទៀតនៅសហរដ្ឋអាមេរិក ដូចជា Jeff Bezos នៃក្រុមហ៊ុន Amazon និង Warren Buffett នៃក្រុមហ៊ុន Berkshire Hathaway ទៅទៀត។

លោកមហាសេដ្ឋីលេខ ៤របស់ពិភពលោកវ័យក្មេង Mark Zuckerberg បានទទួលការពារ សន្តិសុខខ្ពស់បែបនេះគឺដោយសារ ការងារនិងតួរនាទី របស់លោក ជា ស្ថាបនិក ជានាយកប្រតិបត្តិ និងជាប្រធានក្រុមហ៊ុនយក្សមួយនេះផង។ ហើយថ្មីៗនេះមានរឿងបញ្ហាផ្ទុះបែកធ្លាយ ទិន្នន័យអ្នកប្រើប្រាស់រាប់លាននាក់ផង ដែលនេះនឹងជំុរុញឲ្យមានការការពារសន្តិសុខកាន់តែខ្លាំងទ្បើងលើរូប មហាសេដ្ឋីវ័យក្មេងរូបនេះ។

ក្រុមហ៊ុន ហ្វេសប៊ុកក៏បានបង្ហាញទៀតថា ការចំណាយដែលច្រើននេះមិនមែនចំណាយតែលើ កងកម្លាំងការពារប៉ុណ្ណោះទេ តែក៏មានការចំណាយលើការសិក្សាពីគ្រប់គ្រង ហានិភ័យផ្សេងៗផង ដែរជំុវិញសន្តិសុខរបស់ Mark Zuckerberg។ ឆ្នាំ ២០១៧ កន្លងទៅមានការចំណាយច្រើនជាង ២០១៦ ដោយសារតែលោក Mark Zuckerberg បានធ្វើដំណើរច្រើន ជុំវិញសហរដ្ឋអាមេរិក៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ business-cambodia

error: Content is protected !!