អ្នកគាំទ្រដុតផ្អើលពេញស្តាត ព្រោះក្រុម Hamburg ត្រូវ​បាន​កាត់ចេញ​ពី​ Bundesliga ជា​លើក​ទី ១ (វីដេអូ)

ក្រុម Hamburg ត្រូវ​បាន​កាត់ចេញ​ពី​ក្របខ័ណ្ឌ Bundesliga ជា​លើក​ទី ១ ក្នុង​រយៈពេល ៥៥ ឆ្នាំ​មក​នេះ ធ្វើ​ឲ្យ​ក្រុម​អ្នក​គាំ​ទ្រ​បាន​បង្ក​ភាព​វឹកវរ​ដុត​ពេញ​ទីលាន។

បើ​ទោះ​ជា​ឈ្នះ​ប្រកួត​ចុងក្រោយ​នេះ ២-១ ក្រុម Hamburg នៅ​តែ​ត្រូវបាន​ទាញ​ទម្លាក់​ដោយ Wolfsburg។ នៅ​ពេល​លឺ​ដំណឹង​អំពី​ការ​ឈ្នះ​របស់ Wolfsburg តែ​ជា​រឿង​អកុសល​សម្រាប់​ក្លឹប​របស់​ខ្លួន ក្រុម​អ្នកគាំទ្រ បាន​គប់​អណ្តាត​ភ្លើង​ឆេះ​ពេញ​ទីលាន Volksparkstadion ជា​ហេតុ​ធ្វើ​ឲ្យ​ការ​ប្រកួត​ទល់​នឹង Monchengladbach ត្រូវ​ពន្យា​ពេល​ប្រមាណ​១០​នាទី។ ប៉ុន្តែ​ការ​ប្រកួត​ត្រូវ​បាន​បន្ត​ដោយ​ចប់​ចុង​ចប់​ដើម នៅ​ពេល​ដែល​ប៉ូលីស​ព្យាយាម​ធ្វើ​អន្តាគមន៍។

អ្នកគាំទ្រក្រុម Frankfurt លើក​បដា​​សើច​ចំអក​ដល់ Hamburg ថា​ពេលវេលា​របស់​គេ​អស់​ហើយ

ក្រុម Wolfsburg ដែល​​ស្ថិត​នៅ​តំបន់​​ play-off ដើម្បី​ធានា​កៅ​អី​នៅ​ក្របខ័ណ្ឌ​កំពូល​របស់​អាឡឺម៉ង់ ហើយ​មាន​២​ពិន្ទុ​ពី​លើ Hamburg បាន​ផ្តួល​ក្រុម​បាត​តារាង Koln ៤-១ ធ្វើ​ឲ្យ Hamburg ត្រូវ​ស្ថិត​ក្នុង​តំបន់​ត្រូវ​កាត់​ចោល​ដោយ​ស្វ័យប្រវត្តិ។

សូម​ទស្សនា​វីដេអូនៃទិដ្ឋភាព​​វឹកវរ​នេះ៖

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ news.sabay

error: Content is protected !!