វិធីងាយៗ៣ដំណាក់កាល ដើម្បីដឹងថា តើមីដែលអ្នកញុំារាល់ថ្ងៃមានជាតិគីមីដែរឬទេ? (វីដេអូ)

ដោយសារមីមានច្រើនប្រភេទ និងមានការផលិតនៅប្រទេសផ្សេងៗគ្នា ដូចនេះមានមីខ្លះគេត្រូវដាក់នូវសារធាតុគីមីតិច ឬច្រើន ដើម្បីរក្សាទុកបានយូរ។

អ្នកជំនាញបានពន្យល់ពីរបៀបងាយៗនៃការដឹងពីប្រភេទមីដែលមានជាតិគីមីច្រើនដូចជា៖

  • ដំណាក់កាលទី១៖ ដោយគ្រាន់តែដាក់មីចូលក្នុងទឹកក្តៅដោយពុំដាក់គ្រឿងអ្វី ហើយរង់ចាំ ៣ឬ៥នាទី រួចព្យាយាមសង្កេតថា ប្រសិនបើមីមានពណ៌មានន័យថា មីមានជាតិគីមីពណ៌ដោយប៉ះពាល់សុខភាពតិចឬច្រើន។
  • ដំណាក់កាលទី២៖ ប្រសិនទុកយូរ មីប៉ឺតទឹករីកកាន់តែធំព្រោះគេយកម្ស៉ៅអន់មកផលិត នោះមានន័យថា មីមានជាតិគីមីច្រើន។
  • ដំណាក់កាលទី៣៖ ត្រួតពិនិត្យដោយហិតក្លិនប្រសិនបើមានក្លិនថ្នាំ មានន័យថា ដាក់ថ្នាំ តែប្រសិនបើហិតធំក្លិនម្ស៉ៅមានន័យថា អត់មានដាក់គីមីទេ។

ហើយខាងក្រោមនេះជាវីដេអូបង្ហាញពី ការពិសោធន៏រកសារធាតុគីមីនៅលើមីដែលយើងបរិភោគរាល់ថ្ងៃ ថាមានតិច ឬច្រើន។

តោះមកទស្សនាវីដេអូទាំងអស់គ្នា៖

 

អត្ថបទដោយ៖ លោក ប៊ុត ហេង