តោះមកមើលពីរបៀបធ្វើម្ហូប “កង្កែបបោក” ដ៏ឈ្ងុយឆ្ងាញ់ទាំងអស់គ្នា (វីដេអូ)

គ្រាន់តែលឺចំណងជើង “កង្កែបបោក” យើងខ្ញុំជឿជាក់ថា អ្នកទាំងអស់គ្នាពិតជាចង់ញុំា និងចង់ធ្វើម្ហូបនេះ ដើម្បីចំអិនសម្រាប់គ្រួសារពិសាជាក់ជាមិនខាន។ ថ្ងៃនេះ ដែនដីនៃការចែករំលែក សូមបង្ហាញអ្នកទាំងអស់គ្នាពីរបៀបនៃការធ្វើម្ហូបដ៏ឈ្ងុយឆ្ងាញ់មួយនេះដូចខាងក្រោម៖

គ្រឿងផ្សំ៖

កង្កែប ៣គីឡូ, សាច់ជ្រូកបីជាន់ កន្លះគីឡូ, គ្រឿងបុក ១ចានចង្កិះ (គល់ស្លឹកគ្រៃ រមៀត ម្តេង ខ្ទឹមស ស្លឹកក្រូចសើច), ខ្ទឹមក្រហម ៤ដុំ ហាន់ស្តើងៗ , ខ្ទឹមស ១០កំពិស ចិញ្រ្ចាំអោយល្អិត, ទឹកត្រី ២ស្លាបព្រាបាយ, ស៊ុបមាន់ ២ស្លាបព្រាបាយ, អំបិល កន្លះស្លាបព្រាបាយ, ស្ករ ២ស្លាបព្រាបាយ, ម្សៅអំពិល ១ស្លាបព្រាបាយ ,(អត់ក៏បានតាមចំនូលចិត្ត), ម្ទេស ១៥គ្រាប់ (តាមចំនូលចិត្ត) ហាន់ល្អិតៗ, ស្លឹកក្រូចសើច ១០សន្លឹក ហាន់ជាសរសៃតូចៗ, ម្រះព្រៅ។

របៀបធ្វើ៖
– លាងកង្កែបអោយស្អាត កាត់ជើងចេញទុកត្រឹមភ្លៅ រួចយកទៅប្រលាក់គ្រឿងមួយមុខបន្តិចៗ (ទឹកត្រី អំបិល ស្ករ ស៊ុបមាន់) ទុកមួយឡែត។
– ចិញ្រ្ចាំសាច់ជ្រូក និងជើងកង្កែប (កុំម៉ដ្ធពេក) រូចដាក់ ម្ទេស ខ្ទឹមស ខ្ទឹមក្រហម ស្លឹកក្រូច ចិញ្រ្ចាំចូលគ្នាមួយភ្លែត។

– ដាក់គ្រឿងផ្សំដែលនៅសល់ទាំងអស់ និងសាច់ខាងលើ ច្របល់ចូលគ្នាអោយសព្វ រួចហាន់ម្រះព្រៅដាក់ ច្របល់ចូលគ្នាអោយសព្វម្តងទៀតរួច យកទៅញោតចូលក្នុងកង្កែបអោយពេញ (កុំញោតណែនពេក)។
– យកកង្កែបបោកទៅអាំងដោយប្រើកំដៅតិចៗ រហូតដល់ឆ្អឹនល្អ ប្រហែលជា ៤០នាទីជាការស្រេច៕

តោះមកទស្សនាវីដេអូធ្វើម្ហូបនេះទាំងអស់គ្នា៖

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ romchong.today

error: Content is protected !!