ញាក់សាច់! ឪពុកម្តាយធម៌នាយចឺម ឱ្យកាបូប និងលុយដល់កូនៗទាំងបាច់ឯណោះ (វីដេអូ)

ដូចជាប្រិយមិត្តបានជ្រាបកន្លងមកហើយថា នាយ ចឺម និង នាយក្ដី បានស្បថ រាប់អានគ្នាដូចជាបងប្អូនបង្កើត ហើយឪពុកម្ដាយរបស់នាយក្ដី ក៏បានចាត់ទុកនាយ ចឺម ជាកូនប្រុសម្នាក់ទៀតរបស់ពួកគាត់ដែរ។

យ៉ាងណាមិញ ឪពុកម្ដាយនាយក្ដី មានការពេញចិត្តជាខ្លាំង ដែលបានទទួលនាយ ចឺម មកធ្វើជាកូនម្នាក់ទៀត ព្រោះថានាយ ចឺម ជាកូនមួយរូបដែលកតញ្ញូជាមួយឪពុកម្ដាយ។

ប៉ាធម៌​នាយ ចឺម និង​ភរិយា​

នារដូវបុណ្យចូលឆ្នាំដែលកាន់តែជិតមកដល់នេះ នាយ ចឺម និង នាយ ក្ដី ក៏បានជូនប្រាក់ និងកាដូដល់អ្នកមានគុណរបស់ពួកគេ ក្នុងការតបស្នងសងគុណក្ដីមេត្តាសម្រាប់រូបលោកកន្លងមកផងដែរ។ ប៉ុន្តែអ្វីដែលចាប់អារម្មណ៍ ឪពុកម្តាយរបស់នាយ ក្តី ក៏បានឲ្យ កាដូមួយវិញ ដោយជាកាបូបមនុស្សប្រុស តែថែមទាំងមានលុយពេញៗ នៅក្នុងហ្នឹងទៀត ដែលធ្វើឲ្យ នាយ ចឺម រំភើបចិត្តយ៉ាងខ្លាំង៕

តោះទស្សនាវីដេអូខាងក្រោម៖

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ khmerload

error: Content is protected !!