តោះមកមើលទិដ្ឋភាពផ្ទះរបស់តារាចម្រៀង យក់ ថិតរដ្ឋា ពិតជាគួរឱ្យចង់រស់នៅណាស់

តារាចម្រៀងអ្នកនាងយក់ ថិតរដ្ឋា និងស្វាមី បានចាប់ដៃរៀបការជាមួយគ្នាយ៉ាងមានសុភមង្គល ដោយទទួលបានចំណងដៃកូនៗយ៉ាងគួរឲ្យស្រលាញ់។

បច្ចុប្បន្នតារាចម្រៀងអ្នកនាងយក់ ថិតរដ្ឋា នៅតែបន្តអាជីពជាអ្នកចម្រៀងដដែល ដោយបច្ចុប្បន្ននាង កាន់តែមានសន្ទុះ ក្នុងការគាំទ្រពីសំណាក់អ្នកទស្សនិកជនជាច្រើន។ ចំណែកឯស្វាមីរបស់នាងវិញ លោក ឃុំ ប៉ុណ្ណាដែត ហាក់ស្ងាត់ និងលែងមានមុខបញ្ចេញបទចម្រៀងដូចមុន ដោយលោកកំពុងតែរវល់ជាមួយនឹងការងាររកស៊ីផ្ទាល់ខ្លួន។

ដោយសារតែការខិតខំប្រឹងប្រែង រកពេលសម្រាកគ្មានរបស់ពួកគេធ្វើឲ្យគ្រួសាររបស់អ្នកទាំងពីរកាន់តែប្រសើរជាងមុន មានឡានស៊េរីទំនើបជិះ មានផ្ទះដ៏ធំស្កឹមស្កៃ នៅជាមួយគ្រួសារ ជាមួយនឹងសុភមង្គលដែលបានផ្តល់ឲ្យគ្នា។

នៅក្នុងនោះដែរ បើនិយាយពីទិដ្ឋភាព នៅខាងក្នុងផ្ទះរបស់តារារូបនេះ ពិតជាស្រស់ស្អាត ដោយមានការរៀបចំ ជាមួយនឹងរបស់ស្អាតៗ និងថ្លៃៗ។ រីឯបន្ទប់គេងផ្ទាល់ខ្លួនរបស់គ្រួសារតារាមួយនេះ ក៏ស្រស់ស្អាតមិនណយដែរ មើលហើយពិតជាចង់រស់នៅ៕

ទិដ្ឋភាពខាងក្នុងផ្ទះរបស់នាង

ទិដ្ឋភាពខាងក្នុងផ្ទះរបស់នាង

ទិដ្ឋភាពខាងក្នុងផ្ទះរបស់នាង

ទិដ្ឋភាពខាងក្នុងផ្ទះរបស់នាង

ទិដ្ឋភាពខាងមុខផ្ទះ

ទិដ្ឋភាពខាងមុខផ្ទះ

ទិដ្ឋភាពខាងមុខផ្ទះ

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ khmerload