ភ្ញាក់ផ្អើល! ឃុំ ប៉ុណ្ណាដែត វិលចូលសិល្បៈវិញ ដោយថតរឿង “ចិញ្ចៀនខ្មោច” ជាមួយភរិយាទៀត (វីដេអូ)

ជារឿងមួយដែលគួរឱ្យភ្ញាក់ផ្អើលចំពោះអ្នកចម្រៀងស្រី យក់ ថិតរដ្ឋា ដែលទើបតែចូលក្នុងផលិតកម្មថោន បានថតខ្សែភាពយន្តថ្មីមួយនៅក្នុងផលិតកម្ម LD ភាពយន្តរួមជាមួយនឹងស្វាមីរបស់ខ្លួន។

នេះមិនមែនជាលើកទី១ទេដែលគូរតារាចម្រៀងគូស្វាមីភរិយាមួយគូនេះ សម្តែងរឿងរួមគ្នា ខណៈពួកគេទាំងពីរធ្លាប់បានបានសម្ដែងនៅក្នុងខ្សែភាពយន្តរឿង ‹‹ ខ្មោចនាងភូមរី ›› ដែលជាខ្សែភាពយន្តទទួលបានការចាប់អារម្មណ៍ខ្លាំងបំផុត។

ជាមួយគ្នានេះដែរ បន្ទាប់ពីអ្នកទាំងពីរបាន សម្រេចចិត្ត​រៀបអាពាហ៍ពិពាហ៍មក ក៏បានផ្អាកពីសិល្បៈសម្ដែងមួយនេះ ប៉ុន្តែថ្មីៗនេះ ស្រាប់តែគូស្វាមីភរិយាគំរូមួយគូនេះ បានមករួមដៃគ្នា សម្ដែងក្នុងខ្សែភាពយន្តថ្មី រឿង ‹‹ចិញ្ចៀនខ្មោច›› ដែលជាខ្សែភាពយន្តបែបភ័យរន្ធត់ ដូចរឿងមុនដែរ ហើយរឿងនេះនឹងត្រៀមបញ្ចាំងតាមរោងភាពយន្តនានា នៅថ្ងៃទី៣១ ខែឧសភា ២០១៨ ខាងមុខនេះ។

ទោះជាយ៉ាងណាក្ដី គេរំពឹងថាការវិលមកវិស័យសម្ដែងរបស់ តារាចម្រៀង អ្នកនាង យក់ ថិតរដ្ឋា និង លោក ឃុំ ប៉ុណ្ណាដែត នឹងទទួលបានការគាំទ្រជាថ្មី ដូចខ្សែភាពយន្តដែលអ្នកទាំងពីរធ្លាប់បានសម្ដែងរួមគ្នាកន្លងមក៕

ភាពយន្តរឿង “ចិញ្ចៀនខ្មោច”

ចិញ្ចៀនខ្មោច

ឈុតក្នុងរឿង “ចិញ្ចៀនខ្មោច”

 

ឈុតក្នុងរឿង “ចិញ្ចៀនខ្មោច”

ឈុតក្នុងរឿង “ចិញ្ចៀនខ្មោច”

តោះមកទស្សនាសាច់រឿងវីដេអូខ្លីដូចខាងក្រោម៖

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

error: Content is protected !!