តោះមកធ្វើម្ហូប “សាច់គោងៀត” ដ៏ឈ្ងុយឆ្ងាញ់ពិសាទាំងអស់គ្នា (វីដេអូ)

គ្រាន់តែលឺចំណងជើង “សាច់គោងៀត” យើងខ្ញុំជឿជាក់ថា អ្នកទាំងអស់គ្នាពិតជាចង់ញុំា និងចង់ធ្វើម្ហូបនេះ ដើម្បីចំអិនសម្រាប់គ្រួសារពិសាជាក់ជាមិនខាន។ ថ្ងៃនេះ ដែនដីនៃការចែករំលែក សូមបង្ហាញអ្នកទាំងអស់គ្នាពីរបៀបនៃការធ្វើម្ហូបដ៏ឈ្ងុយឆ្ងាញ់មួយនេះដូចខាងក្រោម៖

គ្រឿងផ្សំ៖


– សាច់គោ ១គីឡូក្រោម (វះជាចង្វារមូលក៏បានជាបន្ទះក៏បានតាមការចូលចិត្ត ) សូមចំណាំសាច់គោលាងទឹករួចទេីប យកទៅវះ
– ទឹកត្រី ១ ស្លាបព្រាបាយ

– អំបិល កន្លះស្លាបព្រាបាយ
– ប្រេងល្ង ២ ស្លាបព្រាបាយ

– ស្ករស ២ ស្លាបព្រាបាយ
– បីចេង ១ ស្លាបព្រាកាហ្វេ

– ម្រេចម៉ត់ ១ ស្លាបព្រាកាហ្វេ
– ល្ងរ សរ ២ ឬ ៣ ស្លាបព្រាបាយ
– ម្ទេសហុយ ដាក់ក៏បានមិនដាក់ក៏បាន

វិធីធ្វើ៖
– យកសាច់ដែលវះជាបន្ទះៗ នឹងគ្រឿងផ្សំទាំងអស់ យកទៅច្របលល់ចូលគ្នាអោយសព្វ ទុករយៈពេលមួយម៉ោង សឹមយកទៅហាលថ្ងៃ ២ឬ ៤ ថ្ងៃ ជាការស្រេច។

– យើងយកទៅអាចអាំង ឬចៀន សម្រាប់បរិភោគជាមួយ ទឹកម្រេច ឬជ្រក់ល្ហុងក៏បានតាមចំណូលចិត្ត៕

តោះមកទស្សនាវីដេអូដូចខាងក្រោមទាំងអស់គ្នា៖

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ romchong.today

error: Content is protected !!