ឆាប់ៗ​ខាង​មុខ​នេះ នឹងមាន​កន្លែង​កម្សាន្ត​ថ្មី​សន្លាងស្តង់ដារជប៉ុន ២កន្លែង នៅ​ភ្នំពេញ

ឆាប់ៗ​ខាង​មុខ​នេះ នឹងមាន​កន្លែង​កម្សាន្ត​ថ្មី​សន្លាង​ ២ នៅ​ភ្នំពេញគឺ ​សួន​ទឹក​ដ៏​ទំនើប Water Garden by IZE និង​មជ្ឈមណ្ឌល កម្សាន្ត​បែប​បរទេស Fun Square by IZE ដែល​គ្រោង​នឹង​បើក​ដំណើរ​ការ​នៅ​ក្នុង​ផ្សារ​ទំនើប អ៊ីអន ម៉ល សែន​សុខ។​

កន្លែង​កម្សាន្ត​ថ្មី​ទាំង​ ២​នេះ បង្កើត​ឡើង​តាម​ស្តង់ដារ​ខ្ពស់​របស់​ជប៉ុន​ដោយ​ធានា​បាន​នូវ​សុខ​សុវត្ថិភាព​ជា​ចម្បង ព្រម​ជាមួយ​ឧបករណ៍​ទំនើប​ៗ​សម្បូរ​បែប ទី​ធ្លា​ស្រស់​ស្អាត បរិយាកាស​សប្បាយ​រីក​រាយ សុវត្ថិភាព និង​សោភណភាព​មិន​ចាញ់​នៅ​បរទេស​ឡើយ។

អ្នក​អាច​រីក​រាយ​ជា​មួយ​សួន​ទឹក​ដ៏​ទំនើប​ជាង​គេ (Water Garden by IZE) ស្ថិត​នៅ​ជាន់​ផ្ទាល់​ដី​នៃ​ផ្សារ​ទំនើប អ៊ីអន ម៉ល សែន​សុខ ដែល​មាន​ឧបករណ៍​កម្សាន្ត​ដូចជា​៖

  • Laser Light Effect Water Slide គឺជា Slide ជិះ​រអិល​ដែល​ធ្វើ​ឲ្យ​លោក​អ្នក​មាន​អារម្មណ៍​ដូច​កំពុង​ធ្វើ​ដំណើរ​ថយ​ក្រោយ​ពេល​វេលា រាល់​ពេល​អ្នក​រំអិល​ខ្លួន​ចុះ​ក្នុង Slide ដែល​ពោរ​ពេញ​ដោយ​ទឹក​លាយ ជាមួយ​ពន្លឺ​ចម្រុះ​ពណ៌​មើល​ទៅ​ហាក់​ដូច​ជា​គ្មាន​ទី​បញ្ចប់។
  • Raft Slides ជា​ការ​ជិះ​រអិល​លើ​ទឹក​មួយ​ប្រភេទ​ទៀត ដោយ​ជិះ​ឆ្លង​កាត់​ទឹក​បត់​បែន​តាម​គន្លង​សប្បាយ​ៗ មុន​នឹង​ធ្លាក់​ចូល​ក្នុង​អាង​ទឹក។
  • Kids Area ជា​កន្លែង​កម្សាន្ត​សម្រាប់​ក្មេងៗ​ទាំង​អស់​អាច​លេង​ជាមួយ​ឧបករណ៍​កម្សាន្ត​ផ្សេង​ៗ​ដូច​ជា កាំ​ភ្លើង​បាញ់​ទឹក ប៉ោត​ទឹក​ធ្លាក់ រួម​ទាំង​ឧបករណ៍​ដទៃ​ទៀត​យ៉ាង​សប្បាយ​រីក​រាយ។
  • Lazy River  ជា​កន្លែង​បណ្ដែត​ខ្លួន​យ៉ាង​សប្បាយ​ជាមួយ​ចរន្ត​ទឹក ហើយ​អាច​បំភ្លេច​រាល់​ទុក្ខ​កង្វល់ ទាំង​ឡាយ។

មជ្ឈមណ្ឌល​កម្សាន្ត​បែប​បរទេស (Fun Square by IZE) ដែល​ស្ថិត​នៅ​ជាន់​ទី​៣ នៃ​ផ្សារ​ទំនើប អ៊ី​អន ម៉ល សែន​សុខ ក៏​មាន​ឧបករណ៍​កម្សាន្ត​មិន​ចាញ់  (Water Garden by IZE) ដែរ។ មជ្ឈ​មណ្ឌល​កម្សាន្ត​នេះ សាក​សម​បំផុត​សម្រាប់​ក្រុម​គ្រួសារ យុវវ័យ ដែល​អាច​លេង​កម្សាន្ត​មិន​ជិន​ណាយ​ជាមួយ​ឧបករណ៍​ជិះ​លេង កម្សាន្ត​ប្លែកៗ​ជា​ច្រើន​ដូច​ជា៖

  • Family Swinger ជា​ទោង​សម្រាប់​ជិះ​កម្សាន្ត ដែល​នាំ​មក​នូវ​សំណើច​ក្អាកក្អាយ និង​អាច​រីក​រាយ​គយ​គន់​ជា​មួយ​ទេសភាព​ជុំ​វិញ។
  • 3D Art Museum ជា​បន្ទប់​ដែល​ពោរ​ពេញ​ដោយ​គំនូរ​គួប​ផ្សំ​ និង​ស្នា​ដៃ​សិល្បៈ ធ្វើ​ឲ្យ​គំនូរ​មាន​លក្ខណៈ​ហាក់​បី​ដូច​មាន​ជីវិត​ពិត​ៗ​។
  • Zombie House ជា​បន្ទប់​បង្កើត​ឡើង​តាម​តម្រូវ​ការ​យុវវ័យ ជា​ពិសេស​សម្រាប់ អ្នក​ចូល​ចិត្ត​ភាព​រន្ធត់ និង​ព្រឺ​ព្រួច។
  • Drop & Twist ឧបករណ៍​នេះ​និង​នាំ​អ្នក​ជិះ​ឡើង​ដល់​កំពូល​ខ្ពស់ ហើយ​ទម្លាក់​ខ្លួន​ចុះ​មក​ក្រោម​វិញ ធ្វើ​ឲ្យ​អ្នក​លេង​មាន​អារម្មណ៍​សប្បាយ ភ័យ និង​រំភើប។

កាន់​តែ​​រំជើប​រំជួល Fun Square by IZE ក៏​មាន​ឧបករណ៍​ជា​ច្រើន​ទៀត​ដូច​ជា៖ កន្រ្តក​វិល (Mini Ferris Wheel) ពែង​ខ្លា​ឃ្មុំ (Bears Cup) សេះ​វិល (Carousel) សង្គ្រាម​រថភ្លើង (Bandit Express) ទូក​ចោរ​សមុទ្រ (Pirate Ship) និង​ឧបករណ៍​ជិះ​កម្សាន្ត​ដោយ​ប្រើ​កាក់​ជា​ច្រើន​ទៀត​ផង​ដែរ។

សម្រាប់​​ព័ត៌មាន​​បន្ថែម​ថ្មី​ៗ សូម​កុំ​ភ្លេច Follow Facebook page របស់ Water Garden by IZE និង Fun Square by IZE

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ news.sabay

error: Content is protected !!