នីកូ ស្រក់ទឹកភ្នែកមិនស្ទើរនោះទេ ពេលថត MV បទចម្រៀងថ្មី “ថ្ងៃបែកគ្នា” (វីដេអូ)

ថ្ងៃម្សិលមិញហ្វេសប៊ុកផ្លូវការរបស់ផលិតកម្មរស្មីហង្សមាស ដែលជាទ្រនំថ្មីរបស់លោក នីកូ បានបង្ហោះបទចម្រៀងមនោសញ្ចេតនារបស់លោកមួយបទ ដែលមានចំណងជើងថា«ថ្ងៃបែកគ្នា» លើបណ្ដាញសង្គម។

អ្វីដែលគួរឲ្យចាប់អារម្មណ៍វីដេអូបទថ្មីនេះពិតជាមានភាពទាក់ទាញខ្លាំងមែនទែនជាមួយនឹងសាច់រឿងយ៉ាងកម្សត់ ធ្វើឲ្យកម្លោះសង្ហា នីកូ ចាយទឹកភ្នែកសឹងគ្រប់ឈុតក្នុងបទមួយនេះ។

ក្រៅពីពិរោះ ចំពោះអត្ថន័យវិញ ក៏បានរៀបរាប់ពីប្រវត្តិស្នេហាយុវវ័យ ដែលបែកបាក់គ្នា ធ្វើឲ្យអ្នកទស្សនា ទប់ទឹកភ្នែកសឹងតែមិនជាប់ក៏ថាបាន៕

ចង់ជ្រាបថាបទនេះ ពិសេសយ៉ាងណាទស្សនាវីដេអូទាំងអស់គ្នា៖

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ khmerload