បទថ្មីក្រុមក្មេងខ្មែរល្បីខ្លាំងដល់ថ្នាក់បានចូលក្នុងបទចម្រៀងលំដាប់ពិភពលោក Vevo ទៀត (វីដេអូ)
ក្រោយសម្ពោធអាល់ប៊ុមថ្មី My Way 2 មិនយូរប៉ុន្មានផង បទចម្រៀង «ណាណាគេ» ដែលបានថតជាវីដេអូ បានចូលក្នុង Vevo ដែលជាយីហោក្រុមហ៊ុនផ្សព្វផ្សាយបទចម្រៀងលំដាប់អន្តរជាតិ លើ Youtube។
ដើម្បីទទួលបាន Licence Vevo សិល្បករត្រូវបង្ហាញថា វីដេអូបទចម្រៀងរបស់ខ្លួន មានគ្រប់តាមលក្ខខណ្ឌកំណត់ និងជាកម្មសិទ្ធិពិតប្រាកដរបស់ខ្លួន។ ការទទួលបាន Trend Mark Vevo នេះជួយឱ្យសិល្បករតន្រ្តីនោះផ្សព្វផ្សាយចម្រៀងរបស់ខ្លួនក្នុងនាមជាសិល្បករអាជីព មានវិជ្ជាជីវៈ និងមានការគាំទ្រ។ ពិសេសក៏ទទួលថវិកាត្រលប់មកវិញតាមរយៈការផ្សព្វផ្សាយពាណិជ្ជកម្មដែលលោតលើវីដេអូ តាមចំនួនអ្នកទស្សនា។
ខាងក្រោមនេះជាវីដេអូ របស់ ក្មេងខ្មែរ នៅលើ youtube vevo chennel៖
ដកស្រង់ដោយ៖ លោក ប៊ុត ហេង
ប្រភព៖