ដំណឹងគួរឱ្យភ្ញាក់ផ្អើល! ធនាគារដ៏ល្បីនៅខ្មែរមួយ ត្រូវប្តូរឈ្មោះហើយ ដោយសារតែ ………….

ធនាគារ​ជប៉ុន JTrust បាន​ឈាន​ដល់​កិច្ច​ព្រមព្រៀង​ជា​ផ្លូវការ ទិញ​ភាគហ៊ុន​ចំនួន ៥៥% របស់​ធនាគារ​ ANZ Royal ពី​ធនាគារ ANZ Group របស់​អូស្រ្ដាលី។ នេះ​បើ​យោង​តាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រុមហ៊ុន Royal Group នៅ​ថ្ងៃ​ទី១៧ ខែឧសភា ឆ្នាំ២០១៨ នេះ។

នៅក្នុងសេចក្ដី​ប្រកាស​ព័ត៌មាន​នោះ មិន​បាន​បញ្ជាក់​ពី​ការ​ប្ដូរ​ឈ្មោះថ្មីក្រោយ​ការ​ចុះ​កិច្ចព្រមព្រៀងនេះទេ ប៉ុន្តែ​​តាម​ប្រភព​ដែល​ជិតស្និទ្ធ​នឹង​ក្រុមហ៊ុន Royal Group បាន​ឲ្យដឹង​ថា ធនាគារ ANZ Royal នឹង​ត្រូវ​ប្ដូរ​ឈ្មោះ​ទៅ​ជា​ធនាគារ JTrust Royal វិញ ចំណែក​ឡូហ្គោ​របស់​ធនាគារ ក៏ត្រូវ​ផ្លាស់ប្ដូរ​ផងដែរ។

គួរ​រំលឹក​ផង​ដែរថា ធនាគារ ANZ របស់អូស្រ្ដាលី និង​ក្រុមហ៊ុន Royal Group របស់​អ្នក​ឧកញ៉ា​ គិត ម៉េង បាន​រួមគ្នា​បង្កើត​ធនាគារ​ ANZ Royal កាលពីឆ្នាំ២០០៥ ដែល ANZ មាន​ភាគហ៊ុន ៥៥% និង Royal Group មាន​​ភាគហ៊ុន ៤៥%។

JTrust ជា​ធនាគារ​ជប៉ុន

គួរកត់​សម្គាល់​ផងដែរថា JTrust ជា​ធនាគារ​ជប៉ុន ដែល​​មាន​អាយុ​កាល​ជាង ៤០ឆ្នាំ​មកហើយ។ ធនាគារ​នេះ មាន​ប្រតិបត្តិការនៅ​មួយចំនួន​នៅ​តំបន់​អាស៊ី ដូចជា​ប្រទេស​ជប៉ុន កូរ៉េខាងត្បូង ឥណ្ឌូណេស៊ី និង​ថៃ ជាដើម៕

JTrust ជា​ធនាគារ​ជប៉ុន

JTrust ជា​ធនាគារ​ជប៉ុន

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ kleykley.sabay

error: Content is protected !!