ឡានមួយបាំងកន្លះបោះពួយយ៉ាងលឿន តែចុងក្រោយត្រូវខ្ទេចគ្មានសល់អ្វីឡើយ (វីដេអូ)

ស្លាប់រស់ត្រឹមតែ ១វិនាទី !!! ឡានមួយបាំងកន្លះព្យាយាមបើកវ៉ាឡាននៅខាងមុខ វ៉ាមិនទាន់ផុតផង ត្រូវឡានសណ្តោងបុកខ្ទេចគ្មានសល់។

សមាជិកទំព័រហ្វេសប៊ុក “ ប៊ីកគ្រាន “ បានបង្ហោះវីដេអូហេតុការណ៍នៃឧប្បទ្ទវហេតុអាក្រក់មួយ ដោយក្នុងឃ្លីបវីដេអូនេះជានាទីដែលឡានមួយបាំងកន្លះបើកនៅលើផ្លូវ ហើយព្យាយាមបើកវ៉ាឡានមួយគ្រឿងដែលនៅពីមុខ។

ហើយឡានដែលនៅក្នុង Lane មួយទៀត ដែលជា Lane នៃទិសផ្ទុយគ្នានោះមានឡានសណ្ដោងមួយគ្រឿងបើកមកល្មម ក៏បុកឡានមួយបាំងកន្លះនោះយ៉ាងខ្លាំងរហូតដល់ខ្ទេចឡាន ដោយរូបភាពខាងលើជារូបភាពដែលគួរអោយរន្ធត់តក់ស្លុតបំផុត ដែលឃើញផ្ទាល់ភ្នែកចំពោះអ្នកដែលប្រើប្រាស់ផ្លូវ ដោយហេតុការណ៍ខាងលើនេះ កើតឡើងនៅក្នុងខេត្ត បឹងកាប ប្រទេសថៃ៕

តោះមកទស្សនាវីដេអូទាំងអស់គ្នា៖

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ ytfb