តោះមកស្គាល់ប្រទេសទាំង២០ ដែលមានសាំងថ្លៃជាងគេបំផុតនៅលើពិភពលោក

យោង​តាម​របាយការណ៍​ក្នុង​ឆ្នាំ ២០១៧ ពី​គេហទំព័រ GlobalPetrolPrices.com បាន​ឲ្យ​ដឹង​ថា​ជា​មធ្យម​ប្រេង​សាំង​មួយ​លីត្រ​ថ្លៃ ១,០១ ដុល្លារ​ទូទាំង​សកលលោក។ ក្នុង​នោះ​ក៏​មាន​ប្រទេស​ខ្លះ​លក់​ថ្លៃ​ខ្ពស់​ឬ​ទាប​ជាង​នេះ ប៉ុន្តែ​ក្នុង​អត្ថបទ​នេះ Sabay ណែនាំ​ឲ្យ​ស្គាល់​នូវ​ប្រទេស​ទាំង ២០ ដែល​លក់​ប្រេងសាំង​ថ្លៃ​បំផុត​ក្នុង​លោក។

២០) ប្រទេស​ទួរគី​ថ្លៃ ១.៣៩ ដុល្លារអាមេរិក/លីត្រ

១៩) ប្រទេស​ស្វីស​ថ្លៃ ១.៤២ ដុល្លារអាមេរិក/លីត្រ

១៨) ប្រទេស​អៀរឡង់​ថ្លៃ ១.៤៥ ដុល្លារអាមេរិក/លីត្រ

១៧) ចក្រភព​អង់គ្លេស​ថ្លៃ ១.៤៥ ដុល្លារអាមេរិក/លីត្រ

១៦) ប្រទេស​អាល្លឺម៉ង់​ថ្លៃ ១.៤៥ ដុល្លារអាមេរិក/លីត្រ

១៥) ប្រទេស​បារាំង​ថ្លៃ ១.៥១ ដុល្លារអាមេរិក/លីត្រ

១៤) ប្រទេស​ម៉ាយ៉ុត​ថ្លៃ ១.៥៥ ដុល្លារអាមេរិក/លីត្រ

១៣) ប្រទេស​សានម៉ារីណូ​ថ្លៃ ១.៥៦ ដុល្លារអាមេរិក/លីត្រ

១២) ប្រទេស​ព័រទុយហ្គាល់​ថ្លៃ ១.៥៦ ដុល្លារអាមេរិក/លីត្រ

១១) ប្រទេស​ហ្វាំងឡង់​ថ្លៃ ១.៥៨ ដុល្លារអាមេរិក/លីត្រ

១០) ប្រទេស​ស៊ុយអែត​ថ្លៃ ១.៦១ ដុល្លារអាមេរិក/លីត្រ

៩) ប្រទេស​អ៊ីតាលី​ថ្លៃ ១.៦៣ ដុល្លារអាមេរិក/លីត្រ

៨) ប្រទេស​ដាណឺម៉ាក​ថ្លៃ ១.៦៤ ដុល្លារអាមេរិក/លីត្រ

៧) ប្រទេស​អ៊ីស្រាអែល​ថ្លៃ ១.៦៦ ដុល្លារអាមេរិក/លីត្រ

៦) ប្រទេស​ក្រិក​ថ្លៃ ១.៦៦ ដុល្លារអាមេរិក/លីត្រ

៥) ប្រទេស​ហូឡង់​ថ្លៃ ១.៦៦ ដុល្លារអាមេរិក/លីត្រ

៤) ប្រទេស​ម៉ូណាកូ​ថ្លៃ ១.៦៦ ដុល្លារអាមេរិក/លីត្រ

៣) ប្រទេស​អ៊ីស្លង់​ថ្លៃ ១.៧៦ ដុល្លារអាមេរិក/លីត្រ

២) ប្រទេស​ន័រវែស​ថ្លៃ ១.៨៨ ដុល្លារអាមេរិក/លីត្រ

១) ប្រទេស​ហុងកុង​ថ្លៃ ១.៩៣ ដុល្លារអាមេរិក/លីត្រ

បញ្ជាក់​ថា​របាយការណ៍​នៃ​តម្លៃ​ខាង​លើ​គិត​ត្រឹម​ឆ្នាំ ២០១៧ ហើយ​បើ​ធៀប​នឹង​បច្ចុប្បន្ន​អាច​មាន​ការ​ប្រែប្រួល​បន្តិចបន្តួច។

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ news.sabay