តោះមកស្គាល់​តូប​លក់​អីវ៉ាន់​លើ​ជញ្ជាំង​ភ្នំ កម្ពស់ ១០០ ម៉ែត្រ​ផុតពី​ដី​នៅចិនទាំងអស់គ្នា (វីដេអូ)

​ចង់​ទិញ​របស់​អ្វីមួយ​ពី​តូប​លក់​មួយ​នេះ​មែន​ទេ​? ចាំ​មួយ​ភ្លែត​សិន អ្នក​ប្រហែលជា​ត្រូវ​តោង​ឡើងលើ​ភ្នំ​ជាមុនសិន ទើប​អាច​ទិញ​បាន​។

​តូប​លក់ទំនិញ​សង់​លើ​ជញ្ជាំង​ភ្នំ​ថ្ម​ក្នុង​តំបន់​ពីង​ជាំ​ង ខេត្ត​ហ៊ូ​ណាន ភាគ​កណ្តាល​ប្រទេស​ចិន​នេះ បាន​បើកទទួល​អតិថិជន​តាំងពីថ្ងៃ​ពុធ​ទី ២៥ មេសា​មកម៉្លេះ។

​ដោយមាន​កម្ពស់ ១០០ ម៉ែត្រ​ពី​ដី តូប​នេះ​មាន​លក់​អាហារសម្រន់​កញ្ចប់ និង ទឹក សម្រាប់​បង្កើន​ភាពស្រស់​ស្រាយ​ចំពោះ​អ្នក​ឡើង​ភ្នំ​។ ប៉ុន្តែ​វា​មិន​ងាយស្រួល​សម្រាប់​បុគ្គលិក​ក្នុងការ​ស្តុក​ទុក​គ្រឿង​បរិភោគ​ទេ​។

​ដើម្បី​ឡើង​ភ្នំ​ទិញ​អីវ៉ាន់ អ្នក​ឡើង​ភ្នំ​ត្រូវ​ពាក់មួក​សុវត្ថិភាព និង ដើរ​ដោយ​ប្រុងប្រយ័ត្ន​លើ​ស្ពាន​ខ្សែកាប​មួយ​ឆ្លងទៅ​តូប​នោះ​៕

តោះមកទស្សនាវីដេអូទាំងអស់គ្នាដូចខាងក្រោមនេះ៖

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ news.sabay

error: Content is protected !!