តើកំពូលមហាសេដ្ឋីលំដាប់ពិភពលោកទាំង១១រូបនេះ ប្រើប្រាស់ទូរសព្ទម៉ាកអ្វីខ្លះ?

Silicon Valley ត្រូវ​បាន​គេ​ស្គាល់​ជា​តំបន់​បច្ចេកវិទ្យា​ដ៏​ពេញ​និយម​មួយ​របស់​សហរដ្ឋអាមេរិក ដែល​ប្រមូល​ផ្តុំ​ដោយ​ក្រុមហ៊ុន​កំពូល​ដូច​ជា Apple, Amazon, Tesla, YouTube និង Uber ជា​ដើម។ ចុះ​ក្នុង​តំណែង​ជា CEO នៃ​ក្រុមហ៊ុន​យក្ស​ទាំង​នោះ ដូច​ជា​លោក Bill Gates, Tim Cook ឬ Elon Musk តើ​ការ​ប្រើប្រាស់​ស្មាតហ្វូន​របស់​គាត់ ជ្រើសរើស​ម៉ូឌែល​ណា​វិញ?

១) មហាសេដ្ឋី Elon Musk មានទ្រព្យសម្បត្តិ ១៨.៨ ពាន់លានដុល្លារអាមេរិក

(រូប Iphone តំណាង)

ជា​នាយក​គ្រប់គ្រង​ក្រុមហ៊ុន Tesla Motor លោក Elon Musk ត្រូវ​បាន​គេ​ស្គាល់​ជា​អ្នក​គាំទ្រ Apple ដោយ​ជា​ញឹកញយ​ធ្លាប់​និយាយ​ពី​រឿង​ទាក់ទង​នឹង iPhone/iPad ហើយ​តាម​ជីវប្រវត្តិ​ទម្លាយ​កាល​ពី​កន្លង​ទៅ កត់​សម្គាល់​ឃើញ​បុរស​វ័យ ៤៦ ឆ្នាំ​រូប​នេះ​ប្រើ iPhone តែ​ពុំ​បញ្ជាក់​សេរ៊ី។

២) មហាសេដ្ឋី Mark Zuckerberg មានទ្រព្យសម្បត្តិ ៧១ ពាន់លានដុល្លារអាមេរិក

ដោយ​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​នាយក​ប្រតិបត្តិ Apple សម្រាប់ Zuckerberg ក៏​មាន​ដំណឹង​ថា​រមែង​ទទួល​កាដូ iPhone ឥត​គិត​ថ្លៃ។

៣) មហាសេដ្ឋី Tim Cook មានទ្រព្យសម្បត្តិ ៦៦៦ លានដុល្លារអាមេរិក

ពុំ​មាន​អ្វី​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នោះ​ទេ​សម្រាប់​បុរស​សញ្ជាតិ​អាមេរិក​រូប​នេះ បើ​កាល​ណា​ជា CEO ក្រុមហ៊ុន Apple ហើយ ម្ល៉ោះ​ស្មាតហ្វូន​ដែល​​លោក​ប្រើ​ប្រាកដ​ជា iPhone។​

៤) មហាសេដ្ឋី Jimmy Wales មានទ្រព្យសម្បត្តិ ១១ លានដុល្លារអាមេរិក

Jimmy ជា​បុគ្គល​ជោគជ័យ​មួយ​រូប ដែល​ត្រួសត្រាយ​ Wikipedia មក​ទល់​សព្វថ្ងៃ។ ធ្លាប់​បង្ហើប​ប្រាប់​លើ​គេហទំព័រ Quora ថា​ទូរសព្ទ​ដែល​លោក​ប្រើ​គឺ​ម៉ូឌែល SAMSUNG Galaxy S5 ប៉ុន្តែ​បច្ចុប្បន្ន​មិន​ទាន់​បាន​បញ្ជាក់​ទៀត​នោះ​ទេ គ្រាន់​ការ​ការ​រំពឹង​ទុក​បើ​មិន​បន្ត​ប្រើ SAMSUNG ក៏​ជម្រើស​ម៉ាក Android ណា​មួយ​​ទៀត​ដែរ។​

៥) Larry Page និង ៧) Sergey Brin បូកបញ្ចូលគ្នាមានទ្រព្យសម្បត្តិ ៩៩.២ ពាន់លានដុល្លារអាមេរិក

ស្ថាបនិក​ក្រុមហ៊ុន Google មិន​បោះបង់​ប្រភេទ​ស្មាតហ្វូន Android ដោយ​លោក Sergey ធ្លាប់​ឃើញ​កាន់​ម៉ូឌែល Nexus ចំណែក​ឯ Larry ឃើញ​កាន់​ម៉ាក Blackberry ទំនង​ជា​ម៉ូឌែល Stanford EE380។

៨) មហាសេដ្ឋី Evan Spiegel មានទ្រព្យសម្បត្តិ ២.៤ ពាន់លានដុល្លារអាមេរិក

ស្ថិត​ក្នុង​តំណែង​ជា CEO ក្រុមហ៊ុន Snapchat លោក Evan ជា​អ្នក​និយម​ម៉ាក iPhone ដោយ​ម៉ូឌែល​លោក​ធ្លាប់​លើក​មក​និយាយ គឺ iPhone 5។​

៩) មហាសេដ្ឋី Travis Kalanick មានទ្រព្យសម្បត្តិ ៤.៨ ពាន់លានដុល្លារអាមេរិក

បុរស​វ័យ ៤០ ឆ្នាំ ប្រើ​តែ​ម៉ាក iPhone មួយ​គត់ ហើយ​លោក​ត្រូវ​បាន​គេ​ស្គាល់​ជា​ស្ថាបនិក​ក្រុមហ៊ុន Uber។

១០) មហាសេដ្ឋី Bill Gates មានទ្រព្យសម្បត្តិ ៩២.៣ ពាន់លានដុល្លារអាមេរិក

ថ្លែង​លើ​គេហទំព័រ Reddit ស្ថាបនិក​ក្រុមហ៊ុន Microsoft លោក Bill Gates ធ្លាប់​ប្រើ​ទូរសព្ទ iPhone 5s ហើយ​ក៏​បាន​ឆ្លើយ​តប​បែប​នេះ​ថា៖ “សម្រប​នឹង Windows Phone ខាន Update តាំង​ពី​ឆ្នាំ ២០១២ បែប​នេះ​ខ្ញុំ​ចង់​ប្រៀបធៀប​តើ​មាន​ភាព​ប្រសើរ​បែប​ណា​ខ្លះ​ធៀប​នឹង iPhone 5s”។

លោក​ក៏​ធ្លាប់​ប្រើ Surface Pro 2 ដូច​គ្នា ជា​ផលិតផល​របស់​ក្រុមហ៊ុន​ខ្លួន​ផ្ទាល់។

១១) មហាសេដ្ឋី Jeff Bezos មានទ្រព្យសម្បត្តិ ១៣០.៧ ពាន់លានដុល្លារអាមេរិក

ត្រលប់​ទៅ​ឆ្នាំ ២០១២ ស្ថាបនិក​ក្រុមហ៊ុន Amazon ធ្លាប់​ឃើញ​កាន់​ស្មាតហ្វូន Blackberry ហើយ​ក្រោយ​មក​មាន​ប្រើ SAMSUNG មុន​ពេល​ទូរសព្ទ Fire របស់​ខ្លួន​បាន​ដាក់​បង្ហាញ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ news.sabay